លោក ចាយ បូរិន នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនអតីតតំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ
ព្រះសីហនុ៖ លោក ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំ នៃយុវជន គណបក្សថ្នាក់កណ្តាល នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ចុះសួរ សុខ ទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធាន គណបក្ស ប្រជាជនកម្ពុជា ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ា ណែត អគ្គស្នងការកាយឫទ្ធិនារីកម្ពុជា ជូនដល់ លោក សួស កាណាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តព្រះសីហនុ បច្ចុប្បន្នជាទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា នៅគេហដ្ឋាន ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
