ហេតុអ្វីលោក ហ៊ុន សែន បង្ហោះសារសំឡេងស្តីពីការគំរាមធ្វើឃាតលោក និងក្រុមគ្រួសារលោក?
នៅថ្ងៃព្រហស្បតិ៍ ទី១៣ កុម្ភៈ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានបង្ហោះសារសំឡេងចំនួន២ឃ្លីបដែលនិយាយពីគម្រោងចង់ធ្វើឃាតលោក ហ៊ុន សែន និងក្រុមគ្រួសារលោកដោយប្រើដ្រូន។ អ្នកតាមដាននយោបាយយល់ថា ការដែលលោក ហ៊ុន សែនបានបង្ហោះសារសំឡេងនេះក៏មកពីលោកមានបំណងចង់បង្វែរព្រឹត្តិការណ៍សង្គម និងជាពិសេស គឺលោកចង់សម្រេចបំណងឲ្យបានលឿននូវការតាក់តែងច្បាប់ដាក់ក្រុមអ្នកនយោបាយជ្រុលនិយម។ល។
