បារាំងសន្យាផ្ដល់ជូនកម្ពុជា២០០លានអ៊ឺរ៉ូក្នុងវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈថាមពលនិងទឹកស្អាត
នៅសប្តាហ៍នេះ បារាំងបានសន្យាផ្តល់កញ្ចប់ថវិកា២០០លានអឺរ៉ូ ដល់ប្រទេសកម្ពុជាសម្រាប់វិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ថាមពល និងប្រព្រឹត្តកម្មទឹកស្អាត។ នេះបើតាមការលើកឡើងរបស់លោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង។ ក្នុងសេចក្តីថ្លែងការណ៍រួមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានប្រធានាធិបតីអេលីហ្សេ ទីក្រុងប៉ារីស កាលពីរសៀលថ្ងៃទី១៨
