មនុស្សស្លាប់ក្នុងគ្រោះរញ្ជួយដីនៅវេណេហ្សុយអេឡាកើនដល់៣,៣៤២នាក់និងរបួស១៦,៧០០នាក់
មនុស្សស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា វាយប្រហារប្រទេសវេណេហ្សុយអេឡា កាលពីជាង១០ថ្ងៃមុន បានកើនឡើងដល់៣,៣៤២នាក់និងរបួស១៦,៧០០នាក់។ នេះបើតាមក្រសួងព័ត៌មាននិងទំនាក់ទំនង របស់ប្រទេសវេណេហ្សុយអេឡាបានឱ្យដឹង នៅថ្ងៃទី០៥ខែកក្កដាឆ្នាំ២០២៦។ ក្រសួងបានឱ្យដឹងទៀតថា មនុស្សចំនួន៦,៤៦២នាក់ ត្រូវបានជួយសង្រ្គោះរហូតមកដល់ពេលនេះ ចាប់តាំងពីការរញ្ជួយដីផ្ទួនៗគ្នាពីរលើក
