សមត្ថកិច្ចចម្រុះខេត្តមណ្ឌលគិរី ចុះពិនិត្យករណីសត្វគោងាប់ ៦ក្បាល នៅទីតាំងអាជីវកម្មរ៉ែមាស អនាធិបតេយ្យ១កន្លែង – Koh Santepheap Daily
ខេត្តមណ្ឌលគិរី ៖ នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចចម្រុះ ខេត្តមណ្ឌលគិរី ដឹកនាំដោយលោក ឈិត សុផល នាយករងរដ្ឋបាលសាលាខេត្ត បានចុះពិនិត្យករណីសត្វគោងាប់ ចំនួន០៦ក្បាល ស្ថិតនៅទីតាំងអាជីវកម្មរ៉ែមាស អនាធិបតេយ្យ ១កន្លែង ក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ។
