ឆ្នាំ២០២៣កម្ពុជារកចំណូលបានជាង៣៧លានដុល្លារពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ
រយៈពេល១២ខែក្នុងឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ផានអង្គរចំនួន៧៩៨,០៦៩នាក់ កើនឡើងប្រមាណ១១៧,៦៣ភាគរយ។ នេះបើតាមការបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ។ ជាមួយនឹងការចូលទស្សនារមណីយដ្ឋានអង្គរពីសំណាក់ភ្ញៀវទេសចរបរទេសជិត៨០ម៉ឺននាក់នេះ កម្ពុជាទទួលបានចំណូលសរុបពីការលក់បណ្ណចំនួន៣៧,១៩៨,៩៨៨ដុល្លារ កើនឡើង២២២,៦៨ភាគរយបើធៀ��
