ក្រសួងការងារ និងក្រុមហ៊ុន Daikin របស់ជប៉ុន កំពុងពង្រីក ភាពជាដៃគូ ដោយដាក់គោលដៅរួមគ្នា អភិវឌ្ឍន៍ធនធាន មនុស្សផ្តោតលើសមត្ថភាពផ្នែកបរិក្ខារត្រជាក់
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក អូម៉ូរី ជូនិឈិ (Omori Junichi) នាយកប្រតិបត្តិ និងជាអគ្គនាយកផ្នែក ប្រតិបត្តិការសកលនៃក្រុមហ៊ុន Daikin Industries Ltd នៅទីស្តីការក្រសួង នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ដើម្បីផ្លាស់ប្តូរយោបល់លើការពង្រីកកិច្ចសហប្រតិបត្តិការក្នុង ការអភិវឌ្ឍធនធានមនុស្សផ្នែកបរិក្ខារត្រជាក់នាពេលអនាគត ព្រមទាំងពង្រឹងគំនិតផ្ដួចផ្ដើម វិនិយោគភាពជាដៃគូរវាងរដ្ឋ និងឯកជនផងដែរ។ នាឱកាសនោះ លោករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលគួរជាទីមោទនៈនៃកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរ ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញ នៅកម្ពុជា។ ជាក់ស្តែង ការសម្ពោធ “មជ្ឈមណ្ឌលបណ្តុះបណ្តាល បច្ចេកទេសម៉ាស៊ីនត្រជាក់ ដាយ គីន ដូចូ (DAIKIN DOJO TRAINING CENTER)” នៅវិទ្យាស្ថានបច្ចេកទេស ឧស្សាហកម្ម (ITI) កាលពីខែមេសាកន្លងមក បានធ្វើឱ្យវិទ្យាស្ថាននេះក្លាយជា ស្ថាប័នអប់រំឈានមុខគេមួយ ហើយដែលភាពជាដៃគូនេះ កំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសមត្ថភាពដល់គ្រូ អភិវឌ្ឍន៍កម្មវិធីសិក្សា និងផ្តល់ការបណ្តុះបណ្តាលប្រកបដោយគុណភាពដល់សិស្ស ធ្វើឱ្យពួកគេទទួលបានការងារល្អ និងប្រាក់ខែសមរម្យពេលបញ្ចប់ការសិក្សា។ លោក ហេង សួរ មានប្រសាសន៍ថា កម្ពុជាកំពុង តែវិនិយោគយ៉ាងច្រើនលើកម្មវិធី TVET ដើម្បីបំពាក់ជំនាញឱ្យស្រប នឹងតម្រូវការឧស្សាហកម្មដល់យុវជន ជាពិសេស ក្នុងការលើកកម្ពស់ស្តង់ដាវិជ្ជាជីវៈ និងការអភិវឌ្ឍសមត្ថភាពកម្លាំង ពលកម្មក្នុងឧស្សាហកម្មនៃប្រព័ន្ធកម្ដៅ ខ្យល់ចេញចូល និងម៉ាស៊ីនត្រជាក់ (HVAC)។ លោកគូសបញ្ជាក់ថា TVET គឺជាមូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្រកម្ពុជា ក្នុងការបំប្លែងកម្លាំងពលកម្មតាមរយៈការពង្រឹងជំនាញ និងការរៀនជំនាញថ្មីស្រប តាមតម្រូវការឧស្សាហកម្ម។ មហិច្ឆតាកម្ពុជាក្នុងការក្លាយជាប្រទេសមានចំណូលខ្ពស់នៅ ឆ្នាំ២០៥០ គឺពឹងផ្អែកលើការកសាងកម្លាំងពលកម្មទំនើប ដែលមានជំនាញរឹងមាំ និងសមស្របសម្រាប់សេដ្ឋកិច្ចដែលកំពុងវិវត្ត ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលចាត់ទុកធនធានមនុស្សជាចំ ណុចស្នូលមួយនៃការអភិវឌ្ឍជាតិ។ ជាការឆ្លើយតប លោក អូម៉ូរី ជូនិឈិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោករដ្ឋមន្រ្តី ដែលគាំទ្រក្នុងការបង្កើតមជ្ឈមណ្ឌល ដាយ គីន ដូចូ នៅវិទ្យាស្ថាន ITI។ លោកបញ្ជាក់ថា ឧស្សាហកម្ម និងការបណ្តុះបណ្តាលផ្នែក HVAC គឺពិតជាមានសារៈសំខាន់ណាស់ ហេតុនេះក្រុមហ៊ុនចង់ពង្រីកសកម្មភាពនៅកម្ពុជា ក៏ដូចជាប្រទេសផ្សេងទៀតក្នុងពិភពលោកផងដែរ។ លើសពីនេះ ក្រុមហ៊ុនក៏មិនមែនគ្រាន់តែលក់ឧបករណ៍បច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់សេវាកម្មក្រោយការលក់ ដែលធ្វើឱ្យមានតម្រូវការអ្នកបច្ចេកទេសប្រកបដោយចំណេះដឹងត្រឹមត្រូវ ជាពិសេសផ្តល់សេវាកម្មក្រោយការលក់ និងការផ្គត់ផ្គង់គ្រឿងបន្លាស់ ដែលរួមចំណែកដល់ការអភិវឌ្ឍវិស័យនេះក្នុងទិសដៅដ៏ត្រឹមត្រូវ និងផ្តល់ផាសុកភាពល្អជាងមុនដល់ប្រជាពលរដ្ឋ។ លោក ហេង សួរ បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការអភិវឌ្ឍជំនាញ។ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Daikin Industries Ltd កម្ពុជាកំពុងបញ្ចូលនវានុវត្តន៍ និង “ស្តង់ដាមាស” នៃគុណភាពជប៉ុនទៅក្នុងការអភិវឌ្ឍធនធានមនុស្ស ព្រោះក្រុមហ៊ុនមិនត្រឹមតែមានជំនាញ ផ្នែកម៉ាស៊ីនត្រជាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ឈានមុខគេក្នុងការផ្តល់ ដំណោះស្រាយប្រកបដោយចីរភាពបរិស្ថានផងដែរ។ ភាគីទាំងពីរបានបញ្ជាក់ពីការត្រៀមខ្លួនរួច ជាស្រេចក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដ៏គំរូមួយ ដែលផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក ឆ្លើយតបទៅនឹងតម្រូវការក្រុមហ៊ុន និងទីផ្សារការងារដែលនឹងជួយពង្រឹងការអភិវឌ្ឍសមត្ថភាពជំនាញវិជ្ជាជីវៈ និងធនធានមនុស្សរយៈពេលវែងនៅព្រះរាជាណាចក្រកម្ពុជា៕ Related Items: ព័ត៌មានចុងក្រោយ ព័ត៌មានជាតិ គ្រោះថ្នាក់ចរាចរណ៍ ផ្ដាច់ជីវិតមនុស្ស ៣៣នាក់ ក្នុងរយៈពេល ១០ថ្ងៃ ភ្នំពេញ ៖ ក្នុងរយៈពេល ១០ថ្ងៃ គិតចាប់១១ រហូតដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោគបានកើតឡើងចំនួន៥៥ករណី បណ្តាលឱ្យមានមនុស្ស ៣៣នាក់ស្លាប់ និង ៩៥នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល។ នេះបើយោងតាមរបាយការណ៍ ក្រសួងមហាផ្ទៃ។ បើតាមរបាយការណ៍ គ្រោះថ្នាក់ទាំងនោះ កើតមាននៅរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ ព្រះសីហនុ... ព័ត៌មានជាតិ ក្រសួងការងារ និងក្រុមហ៊ុន Daikin របស់ជប៉ុន កំពុងពង្រីក ភាពជាដៃគូ ដោយដាក់គោលដៅរួមគ្នា អភិវឌ្ឍន៍ធនធាន មនុស្សផ្តោតលើសមត្ថភាពផ្នែកបរិក្ខារត្រជាក់ ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក អូម៉ូរី ជូនិឈិ (Omori Junichi) នាយកប្រតិបត្តិ និងជាអគ្គនាយកផ្នែក ប្រតិបត្តិការសកលនៃក្រុមហ៊ុន Daikin Industries Ltd នៅទីស្តីការក្រសួង នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦... 5 ព័ត៌មានជាតិ ក្រសួងការងារបន្តធ្វើយុទ្ធនាការ «ការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ» នៅខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ភ្នំពេញ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈកិច្ចសហការ រវាងមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរខេត្តស្ទឹងត្រែង និងព្រះវិហារបានធ្វើយុទ្ធនាការផ្សព្វផ្សាយស្តីពី «ការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ ពលកម្មកុមារ និងលើកកម្ពស់លក្ខខណ្ឌការងារ សម្រាប់កម្មករនិយោជិតវ័យក្មេង នៅទូទាំងប្រទេសឆ្នាំ២០២៦» នៅតាមសិប្បកម្មផលិតឥដ្ឋ-ក្បឿង និង កសិ-ឧស្សាហកម្ម ក្នុងភូមិសាស្ត្រខេត្តទាំងពីរ ដោយផ្តោតសំខាន់លើ ច្បាប់ស្តីពីការងារ អនុសញ្ញារបស់អង្គការ អន្តរជាតិខាងការងារ (ILO) និងលិខិតបទដ្ឋានគតិយុត្តពាក់... 9 ព័ត៌មានជាតិ គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) សម្រេចបាន ៥០,៨% ហើយ ភ្នំពេញ ៖ គិតត្រឹមពាក់កណ្តាលខែឧសភា ឆ្នាំ២០២៦ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ) សម្រេចបាន ៥០,៨% បន្ទាប់ពីពិធីបើកការដ្ឋានសាងសង់រួមគ្នាជាមួយគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។ ពិធីបើកដ្ឋានសាងសង់ស្ពាននេះ បានធ្វើឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោក វ៉ាង វិនធៀន... 16 ព័ត៌មានជាតិ រាជរដ្ឋាភិបាល កំណត់យកថ្ងៃទី១១ កក្កដា ជារៀងរាល់ឆ្នាំជា «ទិវាជាតិប្រជាជន» ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យ ដោយកំណត់យកថ្ងៃទី១១ ខែកក្កដា ជារៀងរាល់ឆ្នាំជាថ្ងៃ «ទិវាជាតិប្រជាជន»។ បើសេចក្ដីសម្រេច, ការរៀបចំ ទិវាជាតិប្រជាជន ក្នុងគោលបំណង រំឭកដល់ ជនរួមជាតិទាំងអស់ឱ្យបន្ត ផ្តោតការយកចិត្តទុកដាក់... អត្ថបទពេញនិយម 2.5K ព័ត៌មានជាតិ ក្រសួងមហាផ្ទៃ កំពុងតាមដានយ៉ាងយកចិត្ដទុកទុកដាក់ និងកំពុងពិនិត្យករណី វរសេនីយ៍ឯក ខៀវ សុងច័ន្ទសុធា ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បាននឹងកំពុងតាមដានយ៉ាងយកចិត្ដទុកទុកដាក់ និងកំពុងពិនិត្យករណី វរសេនីយ៍ឯក ខៀវ សុងច័ន្ទសុធា ដែលបានប្រើអំណាចគំរាមវាយខ្នោះភាគីម្ខាងទៀតបញ្ជូនទៅដាក់គុក ក្រោយកើតមានគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌច្បារអំពៅ ព្រមទាំងបង្ហាញនូវសកម្មភាពជក់បារីអេឡិចត្រូនិច នៅតាមទីសាធារណៈបន្ថែមទៀត។ ថ្លែងប្រាប់មជ្ឈមណ្ឌសារព័ត៌មានដើមអម្ពិល លោក ទូច... 1.9K ព័ត៌មានជាតិ អធិការរងនគរបាលស្រុកស្ទឹងត្រង់ម្នាក់ រងរបួសធ្ងន់ក្នុងប្រតិបត្តិការបង្ក្រាបករណីហិង្សា នៅស្រុកស្ទឹងត្រង់ កំពង់ចាម៖ លោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ បានរងរបួសធ្ងន់ ខណៈពេលកំពុងដឹកនាំកម្លាំងចុះអន្តរាគមន៍បង្ក្រាបករណីហិង្សាមួយកន្លែង កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង... 1.7K ព័ត៌មានជាតិ រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា ភ្នំពេញ ៖ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តលើសេចក្តីព្រាងច្បាប់សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា ។ ការអនុម័តនេះ ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី២៨ មេសា ក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។... 1.4K ព័ត៌មានជាតិ ករណីចាប់ជម្រិត ក្មេងស្រីនៅស្រុកស្អាង បានបញ្ចប់ដោយសោកនាដកម្ម ខណៈសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យបានម្នាក់ កណ្ដាល ៖ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ករណីចាប់ជម្រិតក្មេងស្រីដ៏រន្ធត់មួយ បានកើតឡើងនៅក្នុងស្រុកស្អាង ខេត្តកណ្ដាល ដែលបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ជាអកុសល ករណីនេះបានបញ្ចប់ដោយសោកនាដកម្ម បន្ទាប់ពីមានសេចក្តីរាយការណ៍ថា... 1.3K ព័ត៌មានជាតិ លោកស្រី ហ៊ុន ស៊ីណាត ផ្ទុះប្រតិកម្មខ្លាំងៗលើ លទ្ធផលបន្ថយស័ក្តិ មន្ត្រីជក់ Vape៖ «បើកូនរាស្ត្រវិញបែបគុកបាត់ហើយ» ចុះបទបញ្ជា ៩ ចំណុចរបស់សម្តេចធិបតីគិតម៉េចវិញ? ភ្នំពេញ៖ លោកស្រី ហ៊ុន ស៊ីណាត បានចេញមុខរិះគន់យ៉ាងចាស់ដៃ ដោយចាត់ទុកថាចំណាត់ការនេះ មានភាពធូររលុង និងមិនមានយុត្តិធម៌ សម្រាប់ប្រជាពលរដ្ឋទូទៅ។ លោកស្រី ហ៊ុន ស៊ីណាត បានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះលទ្ធផលដែលមន្ត្រីនគរបាលស័ក្តិ... 1.1K ព័ត៌មានជាតិ អ្នកឧកញ៉ា ហ៊ុន តូ បញ្ជាក់ថា អ្នកឧកញ៉ាមានហ៊ុន ៣០ភាគរយ ជាមួយក្រុមហ៊ុន HUIONE PAY ប៉ុន្តែមិនមានសិទ្ធិចាត់ចែង ការងារទូទៅ នៅក្នុងក្រុមហ៊ុននោះឡើយ 1.1K ព័ត៌មានអន្តរជាតិ Breaking News ៖ អតីតរដ្ឋមន្ត្រីក្រសួង ការពារជាតិចិនពីររូប ត្រូវបានកាត់ទោសប្រហារជីវិត និងរឹបអូសទ្រព្យសម្បត្តិទាំងអស់ បរទេស៖ នៅថ្ងៃព្រហស្បតិ៍នេះ អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិចិនពីររូបគឺលោក Wei Fenghe និងលោក Li Shangfu ត្រូវបានកាត់ទោសប្រហារជីវិត ជាមួយនឹងការព្យួរទោសរយៈពេលពីរឆ្នាំ ពីបទចោទប្រកាន់ពីបទពុករលួយ ។យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៧... 982 ព័ត៌មានជាតិ លី សាម៉េត ហៅគ្រូមា ទទួលមរណភាពក្នុងពន្ធនាគារ ភ្នំពេញ ៖ លោក លី សាម៉េត ហៅគ្រូមា បានទទួលមរណភាពនៅក្នុងពន្ធនាគារ ក្នុងមណ្ឌលអប់រំកែប្រែទី១ កាលពីវេលាម៉ោងជាង៦ព្រឹកថ្ងៃទី៦ ខែឧសភានេះ ដោយសារជំងឺគាំងបេះដូង ។ សូមបញ្ជាក់ថា លោក... បុរសបែកថ្នាំម្នាក់ បង្កហិង្សាលើក្រុមគ្រួសារ និងដុតផ្ទះខ្លួនឯង ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ ទប់ស្កាត់និងបង្ក្រាបទាន់ពេលវេលា អ្នកនាំពាក្យ ៖ រាជរដ្ឋាភិបាល ប្រើយន្តការផ្សះផ្សារ ដោយចាប់បង្ខំ ឆ្លុះបញ្ចាំងឱ្យឃើញក្តីសង្ឃឹម To Top
