សម្ដេចតេជោ ជំរុញក្រុមហ៊ុនចិន យកចិត្តទុកដាក់ និងគាំទ្របន្ថែមទៀតទៅលើការអនុវត្តគម្រោងនានា នៅកម្ពុជា
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានជំរុញក្រុមហ៊ុនចិន ឱ្យយកចិត្តទុកដាក់ និងការគាំទ្របន្ថែមទៀតទៅលើការអនុវត្តគម្រោងនានា ដើម្បីឱ្យចេញជារូបរាងសម្រាប់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។
