dap-news.comសម្តេចតេជោ ៖ ពាណិជ្ជកម្មកម្ពុជា-អាមេរិក កំពុងកើនឡើង
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាមានប្រសាសន៍ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិកបាននិងកំពុងតែមានការកើនឡើងជាបន្តបន្ទាប់ ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងក្រោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យលោក Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងគណៈប្រតិភូតំណាងក្រុមហ៊ុនអាមេរិក ចូលជួបសម្ដែងការគួរសម នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ថា សម្ដេចតេជោលើកឡើងថា ជាញឹកញាប់តាំងពីសម្ដេចនៅធ្វើជានាយករដ្ឋមន្ត្រី សម្ដេចតែងតែជួបជាមួយនឹងក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន ដែលបានជជែកទៅលើបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរបស់អាមេរិកនៅក្នុងប្រទេសកម្ពុជា។ អ្នកនាំពាក្យបន្តថា “សម្ដេចតេជោ ក៏បានលើកឡើងនៅចំពោះមុខអ្នកវិនិយោគរបស់អាមេរិកថា នៅពេលនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិកកំពុងតែមានការកើនឡើងហើយសម្ដេចសង្ឃឹមថា អ្នកវិនិយោគរបស់អាមេរិក នឹងមករកស៊ីនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនបន្ថែមទៀត” ។ ក្នុងឱកាសនោះ ប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បានលើកឡើងថា ក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន មានសមាជិកជាង១៨០ក្រុមហ៊ុន ហើយក្រុមហ៊ុនជាច្រើនកំពុងចាប់អារម្មណ៍លើការវិនិយោគនៅក្នុងប្រទេសតំបន់អាស៊ាន ជាពិសេសនៅក្នុងប្រទេសកម្ពុជាតែម្ដង។ លោកក៏បានលើកឡើងថា នៅពេលនេះ ទំនាក់ទំនងកម្ពុជា-អាមេរិក កំពុងដំណើរការល្អ ហើយក្នុងនាមវិស័យឯកជនតំណាងឱ្យក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន ចង់ចូលរួមវិនិយោគនៅកម្ពុជា ដើម្បីរួមចំណែកក្នុងការពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បន្ថែមថា ធុរជនអាមេរិកក៏ដូចជាដៃគូរបស់អាមេរិកដែលបានមកជួបសម្ដេចតេជោនេះ ដើម្បីស្វែងរកឱកាសវិនិយោគ និងពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា ។ ក្រុមហ៊ុនធំៗដែលជួបសម្ដេចតេជោ មានដូចជាក្រុមហ៊ុន Ford ក្រុមហ៊ុន SC Johnson និងក្រុមហ៊ុន កូកា-កូឡា និងដៃគូក្រុមហ៊ុនមួយចំនួនទៀត ។ ក្នុងឱកាសនោះ សម្តេចតេជោពេញចិត្តចំពោះការលើកឡើងរបស់លោក Brian D. McFeeters នូវទំនាក់ទំនងរវាងកម្ពុជា-អាមេរិក ដែលកំពុងតែមានភាពល្អប្រសើរជាមួយគ្នា។ សម្ដេចតេជោគាំទ្រចំពោះអ្នកវិនិយោគអាមេរិកមកកាន់ប្រទេសកម្ពុជា ដោយសម្ដេចបញ្ជាក់ថា ចំណុចស្នូលនៃទំនាក់ទំនងកម្ពុជា-អាមេរិក គឺសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ សម្ដេចតេជោសង្ឃឹមថា វិនិយោគិនអាមេរិក នឹងមករកស៊ីនៅកម្ពុជាកាន់តែច្រើន ដោយសម្ដេចតេជោកត់សម្គាល់ថា អ្នកវិនិយោគរបស់អាមេរិកភាគច្រើនបានវិនិយោគនៅកម្ពុជាផ្ដោតលើផ្នែកដឹកជញ្ជូន ផ្នែកវេជ្ជសាស្ត្រ វិស័យអប់រំ និងវិស័យបច្ចេកវិទ្យា ដែលទាំងអស់នេះជាចំណុចដែលកម្ពុជាចង់បានគឺការធ្វើនវានុវត្តន៍នេះឯង។ សូមបញ្ជាក់ថា ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាមេរិក សម្រេចបានទឹកប្រាក់សរុបជាង ៧,៤ ពាន់លានដុល្លារអាមេរិក ដែលមានកំណើន ៣១,៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥៕ Related Items: សម្តេចតេជោ ព័ត៌មានចុងក្រោយ 137 ព័ត៌មានអន្តរជាតិ ចំនួនអ្នកដំណើរ តាមផ្លូវអាកាសអន្តរជាតិ របស់វៀតណាម មានចំនួនដល់ ២៦,២ លាននាក់ កើនឡើង ១៥,៤% ក្នុងឆមាសទីមួយ នៃឆ្នាំ ២០២៦ បរទេស៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃប្រទេសវៀតណាម (CAAV) បានឱ្យដឹងថា ចំនួនអ្នកដំណើរអន្តរជាតិឆ្លងកាត់ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ មានចំនួនដល់ ២៦,២ លាននាក់ ដែលកើនឡើង ១៥,៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានដឹកជញ្ជូនអ្នកដំណើរចំនួន ៩,៦... 146 ព័ត៌មានអន្តរជាតិ តម្លៃប្រេង បានធ្លាក់ចុះបន្តិច ក្នុងពេលដែលទីផ្សារកំពុងពិចារណា លើរបាយការណ៍ ស្តីពីកិច្ចប្រឹងប្រែងសម្របសម្រួល រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះបន្តិចនៅថ្ងៃអង្គារ ខណៈដែលទីផ្សារកំពុងពិចារណា លើរបាយការណ៍ស្តីពីកិច្ចប្រឹងប្រែងសម្របសម្រួល រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ធៀបនឹងការ វាយប្រហារតបតគ្នាជាថ្មីរវាងភាគីទាំងពីរ និងការគំរាមកំហែងដាក់ទណ្ឌកម្មបិទ ផ្លូវទឹកប្រឆាំងនឹងប្រទេសអារ៉ាប៊ីសាអូឌីត ដោយក្រុមហ៊ូធីនៃប្រទេសយេម៉ែន។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ថា តម្លៃប្រេងឆៅប្រភេទ Brent បានថយចុះ ៧៨ សេន ឬ... 199 ព័ត៌មានជាតិ សម្តេចធិបតី ៖ កម្ពុជា មិនចូលជាមួយកិច្ចការងារណា ដែលបង្កើតនូវជម្លោះ ឬបញ្ហាភូមិសាស្ត្រឡើយ ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា មិនចូលរួមជាមួយកិច្ចការងារណាមួយ ដែលបង្កើតឡើងដើម្បីបង្កជម្លោះជាមួយប្រទេសផ្សេង ឬជាប់ពាក់ព័ន្ធនឹងបញ្ហាភូមិសាស្ត្រនយោបាយអ្វីឡើយ ។ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រកម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ និងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ជូននិស្សិតជ័យលាភីជាង១៥០០នាក់ នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅសណ្ឋាគារ សុខាសៀមរាប... 212 Feature លោក ឆាយ គឹមម៉ុង ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បាកាន ដើម្បីបូកសរុបលទ្ធផលអនុវត្តការងារប្រចាំខែកក្កដា និងទិសដៅអនុវត្តបន្តក្នុងខែសីហា ឆ្នាំ២០២៦ ខេត្តពោធិ៍សាត់៖ ដើម្បីជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ក្នុងដែនសមត្ថកិច្ចស្រុកបាកាន លោក ឆាយ គឹមម៉ុង អភិបាល នៃគណៈអភិបាលស្រុកបាកាន បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកប្រចាំខែ ដើម្បីពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅអនុវត្តបន្ត។ ក្នុងកិច្ចប្រជុំ បានផ្តោតលើការងារសំខាន់ៗ ដូចខាងក្រោម៖ បន្តពង្រឹងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងទប់ស្កាត់បញ្ហាក្មេងទំនើងនៅតាមសាលារៀន ឱ្យកាន់តែមានប្រសិទ្ធភាព។អាជ្ញាធរមូលដ្ឋានត្រូវសហការជាមួយគ្រប់ភាគីពាក់ព័ន្ធក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន... 206 ព័ត៌មានជាតិ សម្តេចតេជោ ៖ ពាណិជ្ជកម្មកម្ពុជា-អាមេរិក កំពុងកើនឡើង ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាមានប្រសាសន៍ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិកបាននិងកំពុងតែមានការកើនឡើងជាបន្តបន្ទាប់ ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងក្រោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យលោក Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងគណៈប្រតិភូតំណាងក្រុមហ៊ុនអាមេរិក... អត្ថបទពេញនិយម 9.1K Feature ក្រោយរងសម្ពាធពីអតិថិជនរបស់ខ្លួន ហាងលក់ត្រីសាម៉ុនដ៏ល្បី យីហោ «ចរណៃ» ប្រកាសផ្អាកដំណើរការចាប់ពីថ្ងៃទី២២ ខែសីហាតទៅ ភ្នំពេញ៖ ក្រោយពីរងសម្ពាធពីអតិថិជនរបស់ខ្លួន ក្រោយបែកធ្លាយថា យកត្រី ត្រោត លក់លាយឡំជាមួយត្រីសាម៉ុន ក្នុងហាងរបស់ខ្លួន នៅពេលនេះ ហាងដ៏ល្បីយីហោ «ចរណៃ» បានប្រកាសផ្អាកដំណើរការចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦តទៅ ។... 6.2K ព័ត៌មានជាតិ ទាហានកម្ពុជា៤រូប បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតយោធា ពីរុស្ស៊ី ជំនាញការពារអាកាស ភ្នំពេញ៖ នាយទាហានកម្ពុជា ចំនួន ០៤រូប នៃបណ្ឌិត្យសភាយោធាការពារអាកាស កងនៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្សី ទីក្រុងស្មូឡិនស្ក៍ សហព័ន្ធរុស្ស៊ី បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតយោធា ដោយជោគជ័យរយៈពេល ០៦ឆ្នាំ។ បើតាមសមាគមអតីតនិស្សិតកម្ពុជាពីសូវៀតនិងរុស្ស៊ី បានឱ្យដឹងថា នាយទាហានកម្ពុជា... 4.3K ព័ត៌មានអន្តរជាតិ កប៉ាល់ដឹកប្រេង ត្រូវបានវាយប្រហារជាថ្មី នៅច្រកសមុទ្រ Hormuz ខណៈដែលអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក វាយប្រហារគ្នាទៅវិញទៅមក កំពុងតានតឹងខ្លាំងបំផុត ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាព បរទេស៖ ទីភ្នាក់ងារសន្តិសុខ ដែនសមុទ្រ របស់ចក្រភពអង់គ្លេសបាននិយាយថា កប៉ាល់ដឹកប្រេងមួយគ្រឿង ត្រូវបានវាយប្រហារដោយគ្រាប់ផ្លោង នៅក្នុងច្រកសមុទ្រ Hormuz នៅថ្ងៃសៅរ៍ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបើកការវាយប្រហារជាបន្តបន្ទាប់ ដែលជាការកើនឡើងភាពតានតឹងដ៏អាក្រក់បំផុត ចាប់តាំងពីសហរដ្ឋអាមេរិក... 4.0K ព័ត៌មានអន្តរជាតិ អ៊ុយក្រែន វាយប្រហាររោងចក្រ ចម្រាញ់ប្រេងចំនួន ២ នៅក្នុងប្រទេសរុស្ស៊ី គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡនស្គី បានឧ្យដឹងថា កងកម្លាំងអ៊ុយក្រែន បានធ្វើការវាយប្រហារពេញមួយយប់ លើរោងចក្រចម្រាញ់ប្រេងចំនួន ២ នៅក្នុងប្រទេសរុស្ស៊ី។ នៅក្នុងការបង្ហោះមួយនៅលើ X លោក... 4.0K ព័ត៌មានអន្តរជាតិ ទីក្រុងប៉េកាំង កំពុងស៊ើបអង្កេតករណីធ្លាក់យន្តហោះ ធុនស្រាលដ៏កម្រមួយ ដែលបានសម្លាប់អ្នកបើកយន្តហោះ និងរបួស ១៣ នាក់ បរទេស៖ យន្តហោះធុនស្រាលមួយគ្រឿងបានធ្លាក់បុកអគារកម្ពស់ខ្ពស់បំផុតរបស់ទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃសុក្រ ដោយបានសម្លាប់អ្នកបើកយន្តហោះ និងធ្វើឱ្យមនុស្ស ១៣ នាក់ផ្សេងទៀតដែលមិននៅលើយន្តហោះរងរបួស។ នេះបើយោងតាមការលើកឡើង របស់រដ្ឋាភិបាលមូលដ្ឋាន បន្ទាប់ពីគ្រោះថ្នាក់មិនធម្មតានេះសម្រាប់រដ្ឋធានីចិន ជាកន្លែងដែលដែនអាកាសត្រូវ បានរឹតត្បិតយ៉ាងខ្លាំង។ យោងតាមសារព័ត៌មាន... 3.6K Feature អាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់ខ្លួន ម្ចាស់ហាងសាឡនម្នាក់ បញ្ជូនទៅកាន់តុលាការ ពាក់ព័ន្ធករណីប្រើហិង្សានិងគម្រាមកំហែង លើស្រ្តីជាអ្នកអនាម័យ បន្ទាយមានជ័យ៖ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានចាប់ខ្លួននារីម្នាក់ ដែលជាម្ចាស់ហាង «កាកាសាឡន» បញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ករណីប្រើហិង្សាលើស្រ្តី ជាអ្នកអនាម័យម្នាក់ នៅក្រុងប៉ោយប៉ែត។ បើយោងតាមរបាយការណ៍ បានឱ្យដឹងថា... 3.3K Feature របាយការណ៍នៅក្នុងនៅក្នុងសន្និសីទយោធា-នយោបាយជាតិរបស់វៀតណាមថា យោធាបានរក្សាការត្រៀមខ្លួនប្រយុទ្ធយ៉ាងតឹងរ៉ឹង បរទេស៖ ការដោះស្រាយបញ្ហាប្រឈមសន្តិសុខទាមទារឱ្យមានគោលការណ៍រឹងមាំ យុទ្ធសាស្ត្របត់បែន មូលដ្ឋានច្បាប់រឹងមាំ និងការប្រុងប្រយ័ត្នចំពោះអន្ទាក់កើនឡើង, នេះបើតាមនាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញ ហ៊ុង ខណៈពេលដែលយោធាបានពិនិត្យឡើងវិញនូវការអនុវត្តរបស់ខ្លួនសម្រាប់ឆមាសទីមួយនៃឆ្នាំ ២០២៦ និងកំណត់អាទិភាពការពារជាតិសម្រាប់រយៈពេលដែលនៅសល់នៃឆ្នាំនេះ។ យោងតាមសារព័ត៌មាន... 3.2K Feature រដ្ឋបាលខណ្ឌទួលគោក ចេញសេចក្តីប្រកាសព័ត៌មានបដិសេធ និងទាត់ចោលការផ្សាយបំភ្លៃការពិតរបស់ម្ចាស់ទីតាំងលក់ថ្មមួយកន្លែង ដែលវាយប្រហារលើការងាររៀបចំសណ្តាប់ធ្នាប់ ភ្នំពេញ៖ រដ្ឋបាលខណ្ឌទួលគោក នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ នេះ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយ បដិសេធ និងទាត់ចោលទាំងស្រុងនូវការផ្សព្វផ្សាយព័ត៌មានមិនពិតនៅលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) ពាក់ព័ន្ធនឹងការចុះអនុវត្តច្បាប់រៀបចំសណ្តាប់ធ្នាប់លើរថយន្តដឹកដុំថ្មមួយគ្រឿង នៅតាមបណ្តោយផ្លូវលេខ២៧២ ក្នុងសង្កាត់ផ្សារដេប៉ូទី៣។ យោងតាមសេចក្តីប្រកាសព័ត៌មាន... ស្ថានទូតអាមេរិកប្រចាំកម្ពុជា ជ្រើសរើសយកផ្លូវថ្មើរជើងចតុមុខ រៀបចំពិធីអបអរសាទរ រំលឹកខួបលើកទី ២៥០ នៃទិវាឯករាជ្យជាតិ ការប្រកួតរ៉ូបូតថ្នាក់ជាតិ លើកទី១៣ មានលក្ខណៈពិសេស ដោយមានបញ្ចូលមុខងារ AI និង Algorithms ដែលបង្ហាញពីសមត្ថភាពខ្ពស់របស់យុវជនកម្ពុជា To Top