តើការផ្តន្ទាទោសដាក់ពន្ធនាគារ១៤ឆ្នាំ លើអ្នកសារព័ត៌មាន២រូប អាចប៉ះពាល់ដល់សេរីភាពសារព័ត៌មានកម្ពុជា?
សាលាឧទ្ធរណ៍ខេត្តបាត់ដំបង នៅថ្ងៃទី២៦មីនា បានតម្កល់ការសម្រេចរបស់តុលាការសាលាដំបូងខេត្តសៀមរាប ដែលកាត់ទោសឲ្យអ្នកសារព័ត៌មាន២រូប គឺលោក ផន សុភាព និងលោក ភាព ភារ៉ា ឲ្យជាប់ពន្ធនាគារចំនួន ១៤ឆ្នាំ ពីបទផ្តល់ព័ត៌មានឲ្យរដ្ឋបរទេសទាក់ទងនឹងការការពារជាតិ។ បណ្តាអង្គការជាតិ និងអន្តរជាតិ ដែលធ្វើការផ្នែកប្រព័ន្ធផ្សព្វផ្សាយ បានបង្ហាញក្តីបារម្ភកាន់តែខ្លាំង។ល។
