dap-news.comការធ្វើអភិបាលកិច្ច តាមបែបផែនចិន ផ្តល់ជូននូវគំនិតថ្មីៗ សម្រាប់អភិបាលកិច្ចសកល
ការធ្វើអភិបាលកិច្ចតាមបែបផែនចិន មាននិយមន័យ ដ៏វិសេសវិសាលនិងជ្រាលជ្រៅ ។វាមិនត្រឹមតែសំដៅទៅលើរបៀបវាយតម្លៃ ចំពោះប្រសិទ្ធភាពនៃការងាររបស់កម្មាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពីតក្កវិជ្ជា ជាមូលដ្ឋានរបស់ប្រទេសមួយ និងគណបក្សនយោបាយមួយស្តីពី៖ “តើយើងធ្វើការ ដើម្បីអ្នកណា ហើយតើយើងពឹងផ្អែកលើអ្នកណា?” ខណៈពេលដែលនយោបាយ បោះឆ្នោតលោកខាងលិច ជាប់គាំងនៅក្នុងរយៈពេលខ្លីនិយមនិងការបែកបាក់គ្នា ប្រទេសចិនបានផ្តល់ នូវគំនិតផ្សេងមួយទៀតចំពោះអភិបាលកិច្ច ។ នៅឆ្នាំ ២០១៣ ភូមិ Shibadong មណ្ឌលស្វយ័ត Xiangxi ខេត្ត Hunan គឺជាភូមិក្រីក្របំផុតមួយ។ ក្នុងឆ្នាំនេះ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានចុះត្រួតពិនិត្យការងារនៅភូមិនេះ ដោយបានលើកឡើងជាលើកដំបូងនូវគំនិតសំខាន់ស្តីពី “ការកាត់បន្ថយភាពក្រីក្រចំគោលដៅ”។ រយៈពេលជាងមួយទសវត្សរ៍ក្រោយមក ប្រាក់ចំណូលរបស់អ្នកភូមិនេះគិតជាមធ្យមក្នុងមនុស្សម្នាក់ៗ បានកើនឡើងជាង ១០ ដង ជាមួយនិងចំនួនលើសពី ២ ម៉ឺនយាន់ប្រាក់ចិន ។ ការផ្លាស់ប្តូររបស់ភូមិ Shibadong មិនមែនជាសមិទ្ធផល របស់ថ្នាក់ដឹកនាំមូលដ្ឋាន មួយអាណត្តិនោះទេ ប៉ុន្តែជាសមិទ្ធផល នៃការខិតខំប្រឹងប្រែង របស់កម្មាភិបាល ជាច្រើន ពីមួយអាណត្តិទៅមួយអាណត្តិ។ នៅក្នុងនយោបាយប្រទេសលោកខាងលិច អ្នកនយោបាយកាន់អំណាច មួយអាណត្តិធម្មតាមានរយៈពេល ៤ ដល់ ៥ឆ្នាំ នេះមានន័យថា គោលនយោបាយណាមួយដែលត្រូវចំណាយពេលលើសពី ១០ ឆ្នាំ ទើបអាចទទូលបានសមិទ្ធផល សុទ្ធតែប្រឈមមុខនឹងហានិភ័យបរាជ័យខាងនយោបាយ។ ចំណែកគំនិតធ្វើអភិបាលកិច្ចតាមបែបផែនចិន គឺមានភាពខុសគ្នាស្រឡះ វាទាមទារឱ្យមន្ត្រីមានឆន្ទៈក្នុងការតាំងមូលដ្ឋានគ្រឹះ និងគោរពត្រឹត្យក្រមអភិវឌ្ឍន៍ ដែលទាមទារឱ្យមនុស្សគ្រប់គ្នាខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពក្នុងអំឡុងពេលពួកគេកាន់តំណែង ដើម្បីចូលរួមចំណែកដល់គោលដៅរយៈពេលវែង។ ភាពជោគជ័យនៃការលុបបំបាត់ភាពក្រីក្រ ចំគោលដៅនៅភូមិ Shibadong គឺដោយសារវាផ្តោតលើការស្វែងយល់ និងបញ្ជាក់ពីមូលហេតុជាក់ លាក់របស់គ្រួសារក្រីក្រនីមួយៗ បន្ទាប់មក រៀបចំផែនចំគោលដៅក្នុងការជួយកាត់បន្ថយភាពក្រីក្ររៀងៗខ្លួន។ អ្នកដែលមានសមត្ថភាពធ្វើការទទួល បានការគាំទ្រផ្នែកឧស្សាហកម្ម អ្នកដែលគ្មានសមត្ថភាពធ្វើការទទូលបានការធានាជីវភាពរស់នៅជាមូលដ្ឋាន កុមារដែលគ្មានសោស៊ុយចូលរៀនសាលាអាចទទួលបានប្រាក់ឧបត្ថម្ភខាងអប់រំ ហើយអ្នកដែលរស់នៅក្នុងផ្ទះទ្រុឌទ្រោមត្រូវបានជម្លៀសទៅទីលំនៅថ្មី។ នៅទីបំផុត គ្រួសារក្រីក្រទាំងអស់ និងអ្នកភូមិទាំងអស់ បានចាកចេញពីភាពក្រីក្រ។ នៅក្នុងនយោបាយបោះឆ្នោតនៃប្រទេសលោកខាងលិច ពាក្យថា «ប្រជាជន» គឺតែងតែសំដៅលើ «អ្នកបោះឆ្នោត»។ នៅក្នុងប្រទេសចិន ពាក្យថា «ប្រជាជន» គឺសំដៅលើប្រជាជនទាំងអស់ ក៏ដូចជាការពន្យល់របស់លោកXi Jinping ថា ប្រជាជនទាំងអស់គឺ “មិនអាចបោះបង់ចោលនរណាម្នាក់បានទេ” ។ ចំណុចស្នូលនៃគំនិតធ្វើអភិបាលកិច្ចតាមបែបផែនចិន គឺ «ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជន» ហើយបដិសេធមិនលះបង់នរណាម្នាក់ឡើយ។ បច្ចុប្បន្ននេះ អភិបាលកិច្ចសកលកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនដែលមានរយៈពេលវែង និងគ្របដណ្តប់យ៉ាងទូលំទូលាយ ក្នុងនោះបូករួមទាំងបម្រែបម្រួលអាកាស ធាតុ គម្លាតអ្នកក្រ និងអ្នកមាន និងសុខភាពសាធារណៈជាដើម។ នៅពេលដែលថ្នាក់ដឹកនាំអភិបាលកិច្ច មានការអត់ធ្មត់ជាប្រវត្តិសាស្ត្រដែលលើសពីដែនកំណត់អាណត្តិរបស់ពួកគេ និងប្រកាន់ខ្ជាប់នូវគោលការណ៍សីលធម៌នៃ “មិនបោះបង់ចោលនរណាម្នាក់ទេ” បញ្ហាទាំងនេះទើបអាចដោះស្រាយបាន៕ Related Items: ព័ត៌មានចុងក្រោយ ព័ត៌មានអន្តរជាតិ ការធ្វើអភិបាលកិច្ច តាមបែបផែនចិន ផ្តល់ជូននូវគំនិតថ្មីៗ សម្រាប់អភិបាលកិច្ចសកល ការធ្វើអភិបាលកិច្ចតាមបែបផែនចិន មាននិយមន័យ ដ៏វិសេសវិសាលនិងជ្រាលជ្រៅ ។វាមិនត្រឹមតែសំដៅទៅលើរបៀបវាយតម្លៃ ចំពោះប្រសិទ្ធភាពនៃការងាររបស់កម្មាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពីតក្កវិជ្ជា ជាមូលដ្ឋានរបស់ប្រទេសមួយ និងគណបក្សនយោបាយមួយស្តីពី៖ “តើយើងធ្វើការ ដើម្បីអ្នកណា ហើយតើយើងពឹងផ្អែកលើអ្នកណា?”ខណៈពេលដែលនយោបាយ បោះឆ្នោតលោកខាងលិច ជាប់គាំងនៅក្នុងរយៈពេលខ្លីនិយមនិងការបែកបាក់គ្នា ប្រទេសចិនបានផ្តល់ នូវគំនិតផ្សេងមួយទៀតចំពោះអភិបាលកិច្ច ។ នៅឆ្នាំ ២០១៣ ភូមិ Shibadong មណ្ឌលស្វយ័ត Xiangxi... 147 ព័ត៌មានជាតិ សម្តេចធិបតី ជំរុញឱ្យមានការសម្រួលនីតិវិធីគយ និងអន្តោប្រវេសន្ត៍ នៅតាមច្រកព្រំដែនរវាង កម្ពុជា-វៀតណាម ឱ្យមានភាពសាមញ្ញ ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យមានការសម្រួលនីតិវិធីគយ និងអន្តោប្រវេសន្ត៍ នៅតាមច្រកព្រំដែនរវាង កម្ពុជា-វៀតណាម ឱ្យមានភាពសាមញ្ញ ដើម្បីបង្កលក្ខណៈងាយស្រួលផ្លាស់ប្តូរទំនិញរវាងប្រទេសទាំងពីរ។ ការជំរុញរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វេីឡេីងក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយ លោក Le Minh Hung នាយករដ្ឋមន្ត្រីវៀតណាម នៅរសៀលថ្ងៃទី៧... 74 ព័ត៌មានជាតិ ពិព័រណ៍ការងាររបស់សភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា ២០២៦ “Job Fair IBCC 2026” ភ្នំពេញ៖ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នេះ លោក ជា កុសល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីពិព័រណ៍ការងារ ដែលរៀបចំដោយសភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា ដើម្បីផ្សព្វផ្សាយពីព័ត៌មានជ្រើសរើសបុគ្គលិក និងផ្តល់ឱកាសដល់យុវជន និងអ្នកស្វែងរកការងារធ្វើ បានដាក់ពាក្យ និងសម្ភាសន៍ការងារជាមួយតំណាងនិយោជកដោយផ្ទាល់។ ទីភ្នាក់ងារជាតិមុខរបរ និងការងារ... 90 ព័ត៌មានជាតិ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ ក្រសួងការងារហ្វឹកហ្វឺនកូនជាងសរុបប្រមាណ ១០,៦ម៉ឺននាក់ ភ្នំពេញ៖ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយវិស័យឯកជន ក្នុងការជំរុញឱ្យទទួលយកសិស្សនិស្សិតហាត់ការនៅកន្លែងការងារ និងអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាងប្រមាណ ១០,៦ម៉ឺននាក់ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា ក្រសួងបានសហការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន ក្នុងការជំរុញឱ្យទទួលយកសិស្សនិស្សិត ហាត់ការនៅកន្លែងការងារ និងអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាង ដោយគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ... 104 ព័ត៌មានជាតិ ក្រសួងការងារ បើកកិច្ចពិគ្រោះយោបល់កម្រិតខ្ពស់ ដើម្បីដាក់បញ្ចូលផែនការអាទិភាពជាតិទៅក្នុងកម្មវិធីភាពជាដៃគូ ILO TRIANGLE ដំណាក់កាលទី៣ ភ្នំពេញ៖ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការតំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចពិគ្រោះយោបល់ដៃគូបច្ចេកទេសកម្រិតខ្ពស់នៃកម្មវិធីភាពជាដៃគូ ILO TRIANGLE ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន, ស្ថានទូតអូស្ត្រាលី, ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ, អង្គការអន្តរជាតិខាងការងារ (ILO) និងភាគីពាក់ព័ន្ធដែលប្រព្រឹត្តទៅនៅសណ្ឋាគារ Fairfield... អត្ថបទពេញនិយម 2.4K ព័ត៌មានជាតិ ព្រះមហាក្សត្រ មានព្រះបន្ទូលថា ព្រះអង្គ មានព្រះរោគមហារីក នៅក្រពេញប្រូស្តាត ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ មានព្រះបន្ទូលថា ព្រះអង្គ... 2.2K ព័ត៌មានជាតិ ក្រសួងមហាផ្ទៃ កំពុងតាមដានយ៉ាងយកចិត្ដទុកទុកដាក់ និងកំពុងពិនិត្យករណី វរសេនីយ៍ឯក ខៀវ សុងច័ន្ទសុធា ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បាននឹងកំពុងតាមដានយ៉ាងយកចិត្ដទុកទុកដាក់ និងកំពុងពិនិត្យករណី វរសេនីយ៍ឯក ខៀវ សុងច័ន្ទសុធា ដែលបានប្រើអំណាចគំរាមវាយខ្នោះភាគីម្ខាងទៀតបញ្ជូនទៅដាក់គុក ក្រោយកើតមានគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌច្បារអំពៅ ព្រមទាំងបង្ហាញនូវសកម្មភាពជក់បារីអេឡិចត្រូនិច នៅតាមទីសាធារណៈបន្ថែមទៀត។ ថ្លែងប្រាប់មជ្ឈមណ្ឌសារព័ត៌មានដើមអម្ពិល លោក ទូច... 1.7K ព័ត៌មានជាតិ លោក សម រង្ស៊ី ត្រូវបានបណ្តេញចេញ ពីកម្មវិធីកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង ភ្នំពេញ ៖ លោក សម រង្ស៊ី ត្រូវបានបណ្តេញចេញពីកម្មវិធីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងបារាំង កាលពីថ្ងៃទី១៦ មេសា នៅរដ្ឋសភាបារាំង ។យោងតាមសេចក្តីបំភ្លឺ របស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង បានឱ្យដឹងថា បើតាមការបញ្ជាក់... 1.4K ព័ត៌មានជាតិ បុរសម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ដោយបន្សល់ទុកបណ្តាំចុងក្រោយមួយសន្លឹក បាត់ដំបង៖ បុរសអតីតជាពលករខ្មែរម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ដោយបន្សល់ទុកនូវបណ្តាំចុងក្រោយមួយសន្លឹកបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ០៧និង៤១នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នៅត្រង់ចំណុចក្រុមទី០៣ ស្ថិតក្នុងភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។ សមត្ថកិច្ចបានអោយដឹងថា... 1.4K ព័ត៌មានជាតិ អធិការរងនគរបាលស្រុកស្ទឹងត្រង់ម្នាក់ រងរបួសធ្ងន់ក្នុងប្រតិបត្តិការបង្ក្រាបករណីហិង្សា នៅស្រុកស្ទឹងត្រង់ កំពង់ចាម៖ លោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ បានរងរបួសធ្ងន់ ខណៈពេលកំពុងដឹកនាំកម្លាំងចុះអន្តរាគមន៍បង្ក្រាបករណីហិង្សាមួយកន្លែង កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង... 1.3K ព័ត៌មានអន្តរជាតិ លោក Trump ចេញបញ្ជាដោយផ្ទាល់ ឲ្យបើកការស៊ើបអង្កេត លើករណីស្លាប់អ្នកវិទ្យាសាស្ត្រ នុយក្លេអ៊ែរជាច្រើននាក់ បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី អាមេរិក លោក Donald Trump បានបញ្ជាឱ្យមានការស៊ើបអង្កេត លើការស្លាប់និងការបាត់ខ្លួន ដ៏អាថ៌កំបាំងរបស់អ្នកវិទ្យាសាស្ត្រ អាមេរិកជិត១០នាក់ ដែលពួកគេសុទ្ធ... 1.2K ព័ត៌មានជាតិ រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា ភ្នំពេញ ៖ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តលើសេចក្តីព្រាងច្បាប់សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា ។ ការអនុម័តនេះ ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី២៨ មេសា ក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។... 1.1K ព័ត៌មានជាតិ លោកស្រី ហ៊ុន ស៊ីណាត ផ្ទុះប្រតិកម្មខ្លាំងៗលើ លទ្ធផលបន្ថយស័ក្តិ មន្ត្រីជក់ Vape៖ «បើកូនរាស្ត្រវិញបែបគុកបាត់ហើយ» ចុះបទបញ្ជា ៩ ចំណុចរបស់សម្តេចធិបតីគិតម៉េចវិញ? ភ្នំពេញ៖ លោកស្រី ហ៊ុន ស៊ីណាត បានចេញមុខរិះគន់យ៉ាងចាស់ដៃ ដោយចាត់ទុកថាចំណាត់ការនេះ មានភាពធូររលុង និងមិនមានយុត្តិធម៌ សម្រាប់ប្រជាពលរដ្ឋទូទៅ។ លោកស្រី ហ៊ុន ស៊ីណាត បានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះលទ្ធផលដែលមន្ត្រីនគរបាលស័ក្តិ... EDC ជូនដំណឹងពីការរអាក់រអួលចរន្ត តាមតំបន់សង្កាត់ ខណ្ឌ មួយចំនួនចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ ដើម្បីរុះរើគន្លងខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើង បរិក្ខារ ងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ កម្មករ និងសហជីពថា មានសន្តិភាព ទើបមានការដំឡើងប្រាក់ខែ លក្ខខណ្ឌការងារល្អប្រសើរ និងការពង្រីករោងចក្រ To Top