dap-news.comក្រសួងសុខាភិបាល និងធនាគារADB រួមគ្នាពង្រឹងភាពជាដៃ គូយុទ្ធសាស្ត្រ
ភ្នំពេញ ៖ ក្រសួងសុខាភិបាល និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរួមគ្នាពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់សុខុមាលភាព ប្រជាជន និងឈានឆ្ពោះទៅសម្រេចការគ្រប ដណ្តប់សុខភាពជាសកល។ នេះបើតាមខ្លឹមសារនៃកិច្ចជំនួប វាងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងគណៈប្រតិភូនាយកប្រតិបត្តិ នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោកស្រី Lisa Wright នាយកប្រតិបត្តិប្តូរវេន នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ។ ជំនួបដ៏មានសារៈសំខាន់នេះ គឺជាការបង្ហាញ យ៉ាងច្បាស់ពីការប្តេជ្ញាចិត្ត និងចក្ខុវិស័យរួមឆ្ពោះទៅ ការអភិវឌ្ឍប្រកបដោយចីរភាព ដោយបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ នូវការងាររបស់ក្រសួងសុខាភិបាល ទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់ កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងយុទ្ធសាស្ត្រភាពជាដៃគូ ប្រចាំប្រទេសរបស់ធនាគារ ADB។ តាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធកន្លងមក រាជរដ្ឋាភិបាលកម្ពុជា និងធនាគារ ADB បានរួមចំណែកយ៉ាងធំធេងក្នុងការកែប្រែមុខមាត់ប្រព័ន្ធសន្តិសុខសុខភាពជាតិ។ វឌ្ឍនភាពទាំងនេះ គឺជាផ្លែផ្កានៃការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ក្នុងការបង្កើនការវិនិយោគលើវិស័យសុខាភិបាល និងសមត្ថភាពរបស់ក្រសួងក្នុងការអនុវត្តគម្រោងនានា ប្រកបដោយប្រសិទ្ធភាព តម្លាភាព តាមរយៈការធ្វើទំនើបកម្ម មន្ទីរពេទ្យបង្អែក ការពង្រឹងមន្ទីរពិសោធន៍ និងការពង្រីកបណ្តាញ សង្គ្រោះបន្ទាន់នៅទូទាំងប្រទេស។ សម្រាប់ជំហានបន្ទាប់ ក្រសួងសុខាភិបាលកំពុងរៀបចំផែនការ យុទ្ធសាស្ត្រមុតស្រួច ដើម្បីធានាថា ការវិនិយោគរបស់ធនាគារ ADB នឹងបម្រើផល ប្រយោជន៍ផ្ទាល់ដល់ប្រជាពលរដ្ឋ តាមរយៈការសម្រេចឱ្យ បាននូវការគ្របដណ្តប់សុខភាពជាសកល (UHC) ដោយផ្តោតលើចំណុចស្នូលរួមមាន ៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធធន់នឹងអាកាសធាតុ , ការធ្វើទំនើបកម្មសុខាភិបាលឌីជីថល និងការលើកកម្ពស់សមធម៌ សុខភាពនៅតំបន់ព្រំដែន។ ក្រសួងសុខាភិបាល ចាត់ទុកធនាគារ អភិវឌ្ឍន៍អាស៊ី មិនត្រឹមតែជា ដៃគូអភិវឌ្ឍន៍ប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូយុទ្ធ សាស្ត្រដ៏សំខាន់មិនអាចខ្វះបាន ក្នុងការការពារសុខុមាលភាពប្រជាជនពីជំងឺឆ្លង និងការគំរាមកំហែងនានា ដើម្បីកសាងធនធាន មនុស្សដ៏រឹងមាំ ឈានឆ្ពោះទៅសម្រេចបាន នូវចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលខ្ពស់នាពេលអនាគត៕ Related Items: ព័ត៌មានចុងក្រោយ ព័ត៌មានជាតិ ក្រសួងសុខាភិបាល និងធនាគារADB រួមគ្នាពង្រឹងភាពជាដៃ គូយុទ្ធសាស្ត្រ ភ្នំពេញ ៖ ក្រសួងសុខាភិបាល និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរួមគ្នាពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់សុខុមាលភាព ប្រជាជន និងឈានឆ្ពោះទៅសម្រេចការគ្រប ដណ្តប់សុខភាពជាសកល។ នេះបើតាមខ្លឹមសារនៃកិច្ចជំនួប វាងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងគណៈប្រតិភូនាយកប្រតិបត្តិ នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោកស្រី Lisa Wright នាយកប្រតិបត្តិប្តូរវេន នៅថ្ងៃទី២៥... 40 ព័ត៌មានអន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ផ្សាយថា ប្រធានាធិបតីអ៊ីរ៉ង់ បញ្ជាឱ្យបើកការចូលប្រើអ៊ីនធឺណិត អន្តរជាតិឡើងវិញ បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃចន្ទថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានចេញបញ្ជាឱ្យបើកការ ចូលប្រើអ៊ីនធឺណិតអន្តរជាតិឡើងវិញ បន្ទាប់ពីកាត់ផ្តាច់ជិត ៩០ ថ្ងៃ បន្ទាប់ពីសង្គ្រាមប្រឆាំងនឹងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ថា របាយការណ៍នេះបាន ដកស្រង់ពីប្រធានទំនាក់ទំនងសាធារណៈនៅក្រសួងទំនាក់ទំនងអ៊ីរ៉ង់។ យោងតាមអ្នកសង្កេតការណ៍ អ៊ីនធឺណិត... 36 ព័ត៌មានជាតិ រដ្ឋបាលខេត្តរតនគិរី ៖ ពុំមានវត្តមាន នៃបទល្មើសការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងភូមិសាស្ត្រខេត្តទេ ភ្នំពេញ ៖ រដ្ឋបាលខេត្តរតនគិរី បានឱ្យដឹងថា បន្ទាប់ពីសមត្ថកិច្ចជំនាញ បានឆែកឆេរត្រួតពិនិត្យ (ទីតាំង សម្ភារ និងមនុស្ស) ពុំមានវត្តមាននៃបទល្មើសការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងភូមិសាស្ត្រខេត្តរតនគិរីទេ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី២៥ ឧសភា ថា ចាប់តាំងពីទទួល បានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរដែនដី និងសមត្ថកិច្ច... 50 ព័ត៌មានអន្តរជាតិ កាសែត Nikkei ៖ អ៊ីរ៉ង់ នឹងបើកច្រកសមុទ្រ Hormuz រយៈពេល ៣០ថ្ងៃ បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាព បរទេស៖ កាសែត Nikkei បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់ ប្រភពការទូតមជ្ឈិមបូព៌ាថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់កំពុងពិភាក្សាគ្នាអំពីផែនការបើកច្រកសមុទ្រ Hormuz ប្រហែល ៣០ ថ្ងៃបន្ទាប់ពីប្រទេសទាំងពីរឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់អរិភាព។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ថា កាសែត Nikkei បានសរសេរថា អ៊ីរ៉ង់នឹងបន្តបោសសម្អាតមីនចេញពីច្រកសមុទ្រនេះក្នុងរយៈពេល ៣០... 51 ព័ត៌មានអន្តរជាតិ យោធាអាមេរិកថា ខ្លួនបានវាយប្រហារ ទៅលើភាគខាងត្បូងអ៊ីរ៉ង់ រួមទាំងទីតាំងមីស៊ីល ដោយអះអាងថា នេះជាការវាយប្រហារ ការពារខ្លួន បរទេស៖ យោធាសហរដ្ឋអាមេរិកបានឱ្យដឹងនៅថ្ងៃចន្ទថា ខ្លួនបានធ្វើការវាយប្រហារ «ដើម្បីការពារខ្លួន» នៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់ រួមទាំងនៅលើទីតាំងបាញ់មីស៊ីល និងទូកដែលដាក់មីនអ៊ីរ៉ង់ ទោះបីជាប្រធានាធិបតី លោក ដូណាល់ ត្រាំ បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការចរចាកំពុង «ដំណើរការទៅដោយរលូន» ក៏ដោយ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ថា បើតាមលោកអនុសេនីយ៍ឯក ធីម ហាកឃីន... អត្ថបទពេញនិយម 1.9K ព័ត៌មានជាតិ រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា ភ្នំពេញ ៖ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តលើសេចក្តីព្រាងច្បាប់សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា ។ ការអនុម័តនេះ ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី២៨ មេសា ក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។... 1.5K ព័ត៌មានជាតិ ករណីចាប់ជម្រិត ក្មេងស្រីនៅស្រុកស្អាង បានបញ្ចប់ដោយសោកនាដកម្ម ខណៈសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យបានម្នាក់ កណ្ដាល ៖ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ករណីចាប់ជម្រិតក្មេងស្រីដ៏រន្ធត់មួយ បានកើតឡើងនៅក្នុងស្រុកស្អាង ខេត្តកណ្ដាល ដែលបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ជាអកុសល ករណីនេះបានបញ្ចប់ដោយសោកនាដកម្ម បន្ទាប់ពីមានសេចក្តីរាយការណ៍ថា... 1.4K ព័ត៌មានជាតិ លោកស្រី ហ៊ុន ស៊ីណាត ផ្ទុះប្រតិកម្មខ្លាំងៗលើ លទ្ធផលបន្ថយស័ក្តិ មន្ត្រីជក់ Vape៖ «បើកូនរាស្ត្រវិញបែបគុកបាត់ហើយ» ចុះបទបញ្ជា ៩ ចំណុចរបស់សម្តេចធិបតីគិតម៉េចវិញ? ភ្នំពេញ៖ លោកស្រី ហ៊ុន ស៊ីណាត បានចេញមុខរិះគន់យ៉ាងចាស់ដៃ ដោយចាត់ទុកថាចំណាត់ការនេះ មានភាពធូររលុង និងមិនមានយុត្តិធម៌ សម្រាប់ប្រជាពលរដ្ឋទូទៅ។ លោកស្រី ហ៊ុន ស៊ីណាត បានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះលទ្ធផលដែលមន្ត្រីនគរបាលស័ក្តិ... 1.3K ព័ត៌មានជាតិ អ្នកឧកញ៉ា ហ៊ុន តូ បញ្ជាក់ថា អ្នកឧកញ៉ាមានហ៊ុន ៣០ភាគរយ ជាមួយក្រុមហ៊ុន HUIONE PAY ប៉ុន្តែមិនមានសិទ្ធិចាត់ចែង ការងារទូទៅ នៅក្នុងក្រុមហ៊ុននោះឡើយ 1.2K ព័ត៌មានអន្តរជាតិ Breaking News ៖ អតីតរដ្ឋមន្ត្រីក្រសួង ការពារជាតិចិនពីររូប ត្រូវបានកាត់ទោសប្រហារជីវិត និងរឹបអូសទ្រព្យសម្បត្តិទាំងអស់ បរទេស៖ នៅថ្ងៃព្រហស្បតិ៍នេះ អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិចិនពីររូបគឺលោក Wei Fenghe និងលោក Li Shangfu ត្រូវបានកាត់ទោសប្រហារជីវិត ជាមួយនឹងការព្យួរទោសរយៈពេលពីរឆ្នាំ ពីបទចោទប្រកាន់ពីបទពុករលួយ ។យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៧... 1.1K ព័ត៌មានជាតិ លី សាម៉េត ហៅគ្រូមា ទទួលមរណភាពក្នុងពន្ធនាគារ ភ្នំពេញ ៖ លោក លី សាម៉េត ហៅគ្រូមា បានទទួលមរណភាពនៅក្នុងពន្ធនាគារ ក្នុងមណ្ឌលអប់រំកែប្រែទី១ កាលពីវេលាម៉ោងជាង៦ព្រឹកថ្ងៃទី៦ ខែឧសភានេះ ដោយសារជំងឺគាំងបេះដូង ។ សូមបញ្ជាក់ថា លោក... 979 ព័ត៌មានជាតិ នគរបាលខេត្តកណ្តាល បំបែកសំណុំរឿងចាប់ជំរិត សម្លាប់ក្មេងស្រីអាយុ ៥ឆ្នាំ នៅស្រុកស្អាង ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាពូសាច់ថ្លៃ កណ្តាល ៖ ក្រុមកាងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចេញសេចក្តីប្រកាសព័ត៌មាន បំភ្លឺជុំវិញករណីឃាតកម្មដ៏រន្ធត់មួយ ដែលបង្កឡើងដោយការចាប់បង្ខាំង និងជំរិតទារប្រាក់ បណ្តាលឱ្យក្មេងស្រីរងគ្រោះម្នាក់ស្លាប់បាត់បង់ជីវិត នៅឃុំព្រែកអំបិល ស្រុកស្អាង ។ អនុវត្តតាមបទបញ្ជាផ្ទាល់ពី... 930 ព័ត៌មានជាតិ ប្រធានពន្ធនាគារព្រៃស បំភ្លឺជុំវិញមរណភាពរបស់លោក លី សាម៉េត ដោយសារអាការៈគាំងបេះដូង និង ច្រានចោលដាច់អហង្ការ ព័ត៌មាននេះជាការបង្វែងសភាពការណ៍រឿងឆបោកអនឡាញ ភ្នំពេញ៖ រដ្ឋបាលមណ្ឌលអប់រំកែប្រែទី១ ម១ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មានលម្អិត ដើម្បីជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានឱ្យបានជ្រាបច្បាស់ អំពីបុព្វហេតុពិតប្រាកដនៃមរណភាពរបស់ជនជាប់ឃុំឈ្មោះ លី សាម៉េត ក្នុងជន្មាយុ ៧៣ឆ្នាំ។... ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ ដើម្បីពង្រឹងយុទ្ធសាស្ត្រអភិវឌ្ឍផ្នែកវិស្វកម្មកម្ពុជា UNEP សន្យាពង្រីកកិច្ចប្រតិបត្តិការជាមួយកម្ពុជា លើការគ្រប់គ្រងធនធានធម្មជាតិ To Top