អូស្ត្រាលីគ្រោងពង្រឹងសមត្ថភាពកងទ័ពជើងទឹក ដោយទិញនាវាចម្បាំងថែម២៦គ្រឿង
អូស្ត្រាលីបានប្រកាសថា នឹងពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់ខ្លួន ដោយគេគ្រោងទិញបន្ថែម នូវនាវាចម្បាំងចំនួនដល់ទៅ២៦គ្រឿង។ នេះគឺជាទំហំចំនួននាវាចម្បាំងដ៏ច្រើនបំផុត ដែលអូស្ត្រាលីមិនធ្លាប់មាន បើគិតរាប់ពីក្រោយសង្គ្រាមលោកលើកទី២មក។ កម្មវត្ថុរបស់កងទ័ពអូស្ត្រាលី គឺដើម្បីការពារសន្តិសុខនៃចរាចរណ៍ផ្លូវសមុទ្រ។ល។
