កម្ពុជាចង់ធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិស្ដីពីការប្រឆាំងការឆបោកអនឡាញ
ប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកម្ពុជាលោក ឆៃ ស៊ីណារិទ្ធ ថាកម្ពុជាមានគម្រោងចង់រៀបចំសន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបង្ហាញនូវឆន្ទៈខ្ពស់របស់រដ្ឋាភិបាលកម្ពុជាក្នុងការប្រឆាំងឧក្រិដ្ឋកម្មនេះ។
