ទស្សនកិច្ចនាយករដ្ឋមន្ដ្រីថៃទៅតំបន់អានសេះជាការប៉ុនប៉ងដោយចេតនាទាមទារទឹកដីកម្ពុជាដោយខុសច្បាប់!
ដំណើរទស្សនកិច្ចដោយគ្មានការអនុញ្ញាតរបស់នាយករដ្ឋមន្ដ្រីថៃចូលក្នុងដែនអធិបតេយ្យកម្ពុជា គឺជាការប៉ុនប៉ងដោយចេតនាដើម្បីអះអាងការទាមទារខុសច្បាប់លើដែនអធិបតេយ្យរបស់កម្ពុជា ដែលជាតំបន់មួយត្រូវបានកងកម្លាំងប្រដាប់អាវុធថៃកាន់កាប់ដោយខុសច្បាប់ចាប់តាំងពីឆ្នាំមុនមក។ នេះគឺជាការបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចេញនៅថ្ងៃទី២៥ ខែសីហា �
