ជំនួបនៅបាងកក៖ កម្ពុជាថាជាការស្វែងរកច្រកចេញឲ្យភូមា ប្រកបទៅដោយអត្ថន័យ
កម្ពុជានិងសមាជិកអាស៊ានមួយចំនួន បានជួបជជែកគ្នាក្រៅផ្លូវការ ដើម្បីរកមើលច្រកចេញឲ្យភូមា ដែលកំពុងស្ថិតក្រោមកាន់កាប់របស់របបយោធា។ ជាកិច្ចប្រជុំនៅឯទីក្រុងបាងកក សេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា អះអាងថា នេះជាការជជែកដោយចំហ ស្មោះត្រង់ និងមានអត្ថន័យដើម្បីទទួលព័ត៌មានពីភាគីភូមា។
