dap-news.comរូបថតជាមួយចបជីក បង្ហាញពីមោទនភាព និងក្តីប្រាថ្នា
នៅក្នុងសកម្មភាពដាំដើមឈើស្ម័គ្រចិត្ត ជារៀងរាល់ឆ្នាំ លោកXi Jinping ប្រធានរដ្ឋចិនតែងលើកចបជីកនៅលើស្មា ហើយពូនដីនិងស្រោចទឹកជាមួយអ្នកក្រុង ។ ភាពស្ទាត់ជំនាញរបស់លោក ក្នុងការប្រើប្រាស់ឧបករណ៍កសិកម្ម បានធ្វើឱ្យមនុស្សជាច្រើនស្មានថា លោកជាកសិករដែលមានបទពិសោធការងារកសិកម្មច្រើន ។ រូបថតទាំងនេះក៏បានញ៉ាំងឱ្យអ្នកប្រើអ៊ីនធឺណិតនាំគ្នាពិភាក្សាគ្នា យ៉ាងផលផុសក្នុងបណ្តាញទំនាក់ទំនងសង្គម ។ រូបថតនាចុងទសវត្សរ៍ឆ្នាំ ១០៨០ នេះបានកត់ក្រាពីលោកXi Jinping ដែលជាលេខាគណៈកម្មការបក្សកុម្មុយនីស្តចិននៃក្រុង Ningde ខេត្ត Fujian ប្រទេសចិន កំពុងកាន់ចបកាប់នៅលើស្មា ដើរឆ្លងកាត់វាលស្រែ ដើម្បីចូលធ្វើការជាមួយកសិករក្នុងតំបន់។ លោកXi Jinping តែងតែងកោតសរសើរ ចំពោះពលករនិងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយពលករ នេះគឺដោយសារលោកមានបទពិសោធធ្វើការនៅភូមិ Liangjiahe ដែលពីមុនជាភូមិក្រីក្រមួយនៅលើខ្ពង់រាបដីលឿងដ៏រាំងស្ងួតរបស់ប្រទេសចិន។ នៅពេលដែលលោកXi ទើបទៅដល់ភូមិនេះកាលពីឆ្នាំ ១៩៦៩ លោកមានអាយុត្រឹមតែ ១៦ ឆ្នាំប៉ុណ្ណោះ។ ទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ អ្នកភូមិក៏ខិតខំអស់ពីលទ្ធភាពដើម្បីថៃរក្សាក្រុមយុវជនដែលមកពីទីក្រុង ក្នុងនោះបូករួមទាំងលោកXi Jinping ដែរ។ លោកបានរំលឹកឡើងថា «ពេលខ្ញុំអត់ឃ្លាន ពួកគេបានផ្តល់អាហារឱ្យខ្ញុំ ពេលខោរអាវប្រឡាក់ ពួកគេជួយបោកឱ្យខ្ញុំ ពេលខោរខូច ពួកគេជួយប៉ះឱ្យខ្ញុំ»។ ក្នុងអំឡុងពេលធ្វើការរយៈពេលប្រាំពីរឆ្នាំនៅភូមិ Liangjiahe លោក Xi បានធ្វើការជាមួយអ្នកភូមិ ដូចជាដាំដំណាំ ឃ្វាលសត្វចៀម និងដឹកធ្យូងថ្មជាដើម។ លោកបានចូលរួមជាមួយបក្សកុម្មុយនីស្តចិននៅទីនោះ ហើយក្រោយមកបានត្រូវតែងតាំងជាលេខាភូមិ ដែលជាការចាប់ផ្តើមនៃអាជីពនយោបាយរបស់លោក។ លោក Xi បានរំលឹកថា បំណងប្រាថ្នារបស់លោកនៅពេលនោះគឺ «ចង់ធ្វើឱ្យអ្នកភូមិបរិភោគសាច់បានឆ្អែត និងបានញឹញាប់ »។ លោក Xi បានសាងសង់ឡជីវឧស្ម័នមួយនៅភូមិ Liangjiahe ដែលជាឡជីវឧស្ម័នដំបូងគេបង្អស់នៅក្នុងខេត្តកាលពីនោះ។ ឡជីវឧស្ម័ននេះបានដោះស្រាយបញ្ហាកង្វះខាតធ្យូងថ្ម និងអុសក្នុងរយៈពេលយូរ ដែលបានកែលម្អជីវភាពរស់នៅរបស់អ្នកភូមិយ៉ាងខ្លាំង។ សម្រាប់លោក Xi ភាពសប្បាយរីករាយគឺមកពីការងារ ។ មោទនភាពគឺសម្រាប់ពលករទាំងអស់ ដោយមិនបែងចែកពីមុខរបរណាមួយឡើយ។ លោក Xi ធ្លាប់មានប្រសាសន៍ថា “សង្គមត្រូវបានបង្កើតឡើងតាមរយៈកម្លាំងពលកម្ម។ ពលកម្មមិនបែងចែកជាឋានៈខ្ពស់ ឬទាប ការងារទាំងអស់សុទ្ធតែមានមោទនភាព ”។ លោកXi ផ្តោតលើការខិតខំតស៊ូព្យាយាមទោះជាស្ថិតក្នុងកាលៈទេសៈណាក្តី ដែលបានបង្កើតជាអាកប្បកិរិយាអត់ធ្មតនិងអនុវត្តជាក់ស្តែងក្នុងការធ្វើអភិបាលកិច្ចរបស់លោក។ ក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារតាមខេត្ត លោកបានចុះត្រួតពិនិត្យការកសាងឡើងវិញនូវផ្ទះសម្បែងនៅជនបទបន្ទាប់ពីទឹកជំនន់ ដើរចូលទៅក្នុងវាលស្រែដើម្បីឆែកមើលដំណាំ និងជួបសំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយកម្មកររោងចក្រ។ ក្នុងពេលជួបជាមួយអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ បន្ទាប់ពីលោកទើបបានតែងតាំងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននៅខែវិច្ឆិកា ឆ្នាំ ២០១២ លោក Xi បានគូសបញ្ជាក់ថា “ក្តីប្រាថ្នារបស់ប្រជាជនចិនក្នុងការស្វែងរកជីវភាពល្អបវរ គឺជាគោលដៅខិតខំប្រឹងប្រែងរបស់យើង”៕ Related Items: ព័ត៌មានចុងក្រោយ ព័ត៌មានអន្តរជាតិ រូបថតជាមួយចបជីក បង្ហាញពីមោទនភាព និងក្តីប្រាថ្នា នៅក្នុងសកម្មភាពដាំដើមឈើស្ម័គ្រចិត្ត ជារៀងរាល់ឆ្នាំ លោកXi Jinping ប្រធានរដ្ឋចិនតែងលើកចបជីកនៅលើស្មា ហើយពូនដីនិងស្រោចទឹកជាមួយអ្នកក្រុង ។ ភាពស្ទាត់ជំនាញរបស់លោក ក្នុងការប្រើប្រាស់ឧបករណ៍កសិកម្ម បានធ្វើឱ្យមនុស្សជាច្រើនស្មានថា លោកជាកសិករដែលមានបទពិសោធការងារកសិកម្មច្រើន ។ រូបថតទាំងនេះក៏បានញ៉ាំងឱ្យអ្នកប្រើអ៊ីនធឺណិតនាំគ្នាពិភាក្សាគ្នា យ៉ាងផលផុសក្នុងបណ្តាញទំនាក់ទំនងសង្គម ។ រូបថតនាចុងទសវត្សរ៍ឆ្នាំ ១០៨០ នេះបានកត់ក្រាពីលោកXi Jinping ដែលជាលេខាគណៈកម្មការបក្សកុម្មុយនីស្តចិននៃក្រុង Ningde ខេត្ត Fujian ប្រទេសចិន កំពុងកាន់ចបកាប់នៅលើស្មា ដើរឆ្លងកាត់វាលស្រែ ដើម្បីចូលធ្វើការជាមួយកសិករក្នុងតំបន់។ លោកXi Jinping តែងតែងកោតសរសើរ ចំពោះពលករនិងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយពលករ នេះគឺដោយសារលោកមានបទពិសោធធ្វើការនៅភូមិ Liangjiahe ដែលពីមុនជាភូមិក្រីក្រមួយនៅលើខ្ពង់រាបដីលឿងដ៏រាំងស្ងួតរបស់ប្រទេសចិន។នៅពេលដែលលោកXi... 51 ព័ត៌មានអន្តរជាតិ អាមេរិក ដឹកជញ្ជូនគ្រាប់ និងឧបករណ៍ផ្នែករឹងយោធារាប់ពាន់តោន ទៅឱ្យអ៊ីស្រាអែល បរទេស៖ សហរដ្ឋអាមេរិកបានដឹកជញ្ជូនគ្រាប់រំសេវ និងឧបករណ៍យោធាចំនួន ៦.៥០០ តោនទៅកាន់អ៊ីស្រាអែលក្នុងរយៈពេល ២៤ ម៉ោង, នេះបើយោងតាមការចុះផ្សាយរបស់ West Jerusalem។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ថា ការប្រកាសនេះស្របគ្នានឹងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលអះអាងថា ប្រធានបញ្ជាការកណ្តាលសហរដ្ឋអាមេរិក លោក Brad Cooper បានជម្រាបជូនប្រធានាធិបតីអាមេរិក លោក... 124 ព័ត៌មានជាតិ សម្តេចតេជោ ហ៊ុន សែន៖ តើថៃ កំពុងចង់ធ្វើអន្តរជាតូបនីយកម្មលើ តំបន់ព្រំដែនសមុទ្រត្រួតស៊ីគ្នា ជាមួយកម្ពុជាមែនទេ? ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងចោទជាសំនួរថា តើថៃកំពុងចង់ធ្វើអន្តរជាតូបនីយកម្មលើ តំបន់ព្រំដែនសមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជាមែនទេ? នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះរូបថតចំនួន២សន្លឹក ដោយភ្ជាប់នូវខ្លឹមសារទាំងស្រុងថា៖ កន្លងទៅមាន បណ្ឌិត អ្នកវិភាគ និងអ្នកស្រាវជ្រាវថៃជាច្រើនរូប តែងតែលើកមកវិភាគពាក់ព័ន្ធ... 88 ព័ត៌មានអន្តរជាតិ ប្រមុខអង្គការសហប្រជាជាតិ ព្រមានអំពីផលវិបាកធ្ងន់ធ្ងរ នៃការបិទច្រកសមុទ្រហ័រមូស រយៈពេលយូរ អង្គការសហប្រជាជាតិ ៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានអំពីផលវិបាកដ៏ធ្ងន់ធ្ងរ នៃការរំខានដ៏យូរអង្វែង នៅក្នុងច្រកសមុទ្រហ័រមូស។ នៅក្នុងសន្និសីទ សារព័ត៌មានមួយ លោក Guterres បានផ្តល់សេណារីយ៉ូចំនួនបី។ នៅក្នុងសេណារីយ៉ូដ៏អាក្រក់បំផុត ដែលច្រកសមុទ្រ នៅតែបិទរហូតដល់ចុងឆ្នាំ អតិផរណាសកលនឹងកើនឡើងយ៉ាងខ្លាំងលើសពី ៦ភាគរយ ហើយកំណើននឹងធ្លាក់ចុះដល់ ២ភាគរយ។... 113 ព័ត៌មានអន្តរជាតិ អ៊ីស្រាអែល អាចនឹងបន្តសកម្មភាព យោធាប្រឆាំងនឹងអ៊ីរ៉ង់ ក្នុងពេលឆាប់ៗនេះ យេរូសាឡឹម៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បានឧ្យដឹងថា អ៊ីស្រាអែល អាចនឹងត្រូវបន្តសកម្មភាពយោធាប្រឆាំងនឹងអ៊ីរ៉ង់ ក្នុងពេលឆាប់ៗនេះ។ ថ្លែងនៅក្នុងពិធីយោធាមួយ លោក Katz បានលេីកឡេីងថា អ៊ីស្រាអែលគាំទ្រ ការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ លើកិច្ចព្រមព្រៀង ដែលអាចធ្វើទៅបាន ប៉ុន្តែអាចនឹងត្រូវការបន្តការវាយប្រហារ ដើម្បីធានាសន្តិសុខរបស់ខ្លួន។ លោកបានបន្ដថា «អ៊ីរ៉ង់បានរងការវាយប្រហារ... អត្ថបទពេញនិយម 3.5K ព័ត៌មានជាតិ ឃាតកម្មបាញ់សម្លាប់គ្នាយ៉ាងសាហាវ នៅកណ្ដាលក្រុង ខេមភូមិន្ទ បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសម្នាក់ ខេត្តកោះកុង៖ ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាម៉ោង៣និង៣៥នាទី ទៀបភ្លឺ ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង។ តាមប្រភពពី សមត្ថកិច្ចបាន ឱ្យដឹងថា ករណីនេះបង្ករឡើងដោយរជនសង្ស័យឈ្មោះ សាយ សាន្ត ភេទប្រុស... 2.8K ព័ត៌មានអន្តរជាតិ Update: តម្លៃប្រេងធ្លាក់ចុះវិញ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ទទួលបានក្របខណ្ឌសំណើបទឈប់បាញ់ បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះក្នុងការជួញដូរដ៏រង្គោះរង្គើនៅថ្ងៃចន្ទ ខណៈដែលវិនិយោគិនកំពុងរង់ចាំភាពច្បាស់លាស់លើស្ថានភាពនៃការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ហើយនៅតែមានការប្រុងប្រយ័ត្នចំពោះការខាតបង់ការផ្គត់ផ្គង់ជាបន្តបន្ទាប់ដោយសារតែការរំខានដល់ការដឹកជញ្ជូន។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ថា ប្រេងឆៅ Brent បានធ្លាក់ចុះ 36... 2.6K ព័ត៌មានជាតិ មានករណីឃាតកម្ម អតីតប្ដីបាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ មានករណីឃាតកម្មមួយបានកើតឡើង នៅក្នុងផ្សារស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយអតីតប្ដីបាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ ។ សេចក្ដីរាយការណ៍បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យមានអំពើឃាតកម្មនេះកើតឡើង ទំនងផ្ដើមចេញពីភ្លើងប្រចណ្ឌ ព្រោះខ្មាន់កាំភ្លើង... 2.1K ព័ត៌មានជាតិ ព្រះមហាក្សត្រ មានព្រះបន្ទូលថា ព្រះអង្គ មានព្រះរោគមហារីក នៅក្រពេញប្រូស្តាត ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ មានព្រះបន្ទូលថា ព្រះអង្គ... 2.1K ព័ត៌មានអន្តរជាតិ យន្តហោះដឹកជញ្ជូនអាមេរិក C-130 យន្តហោះ MV-22 Osprey និងឧទ្ធម្ភាគចក្រ H-60 Seahawk កំពុងប្រតិបត្តិការទាំងយប់ ទាំងថ្ងៃនៅកោះក្របី ក្នុងប្រទេសថៃ បរទេស៖ អ្នកស្រុកនៅកោះក្របី ប្រទេសថៃ បានលើកឡើងពីការព្រួយបារម្ភ បន្ទាប់ពីបានឃើញយន្តហោះយោធា សហរដ្ឋអាមេរិកជាច្រើនគ្រឿង ហោះឡើង និងចុះចតនៅអាកាសយានដ្ឋាន អន្តរជាតិក្របី ដែលត្រូវបានគេរាយការណ៍ថា មានជើងហោះហើររាប់សិបជើង ក្នុងមួយថ្ងៃៗ។យោងតាមសារព័ត៌មាន khaosod English... 2.1K ព័ត៌មានជាតិ ក្រសួងមហាផ្ទៃ កំពុងតាមដានយ៉ាងយកចិត្ដទុកទុកដាក់ និងកំពុងពិនិត្យករណី វរសេនីយ៍ឯក ខៀវ សុងច័ន្ទសុធា ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បាននឹងកំពុងតាមដានយ៉ាងយកចិត្ដទុកទុកដាក់ និងកំពុងពិនិត្យករណី វរសេនីយ៍ឯក ខៀវ សុងច័ន្ទសុធា ដែលបានប្រើអំណាចគំរាមវាយខ្នោះភាគីម្ខាងទៀតបញ្ជូនទៅដាក់គុក ក្រោយកើតមានគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌច្បារអំពៅ ព្រមទាំងបង្ហាញនូវសកម្មភាពជក់បារីអេឡិចត្រូនិច នៅតាមទីសាធារណៈបន្ថែមទៀត។ ថ្លែងប្រាប់មជ្ឈមណ្ឌសារព័ត៌មានដើមអម្ពិល លោក ទូច... 2.0K ព័ត៌មានជាតិ ចាប់ខ្លួនអតីតសង្ឃ ជា វុទ្ធី ដោយសារលួចលាក់ មានស្នេហាជាមួយក្មេងស្រីៗ មិនពាក់ព័ន្ធនយោបាយ ភ្នំពេញ ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា សមត្ថកិច្ចចាប់ខ្លួន ជនត្រូវចោទឈ្មោះ ជា វុទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរព្រះសង្ឃ នៅវត្តពោធិ៍វាល សង្កាត់រតនៈ... 1.6K ព័ត៌មានជាតិ រាជរដ្ឋាភិបាល សម្រេចចាត់ជាបន្ទុករបស់រដ្ឋ នូវអាករលើតម្លៃបន្ថែម ចំពោះការផ្គត់ផ្គង់ម៉ាស៊ូត -ឧស្ម័ន ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានបន្តដាក់ចេញនូវវិធានការបន្ថែមទៀត ដោយចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែម ដោយរដ្ឋទទួលបន្ទុកជំនួស ចំនួន១០% ទាំងស្រុង ចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG ។ យោងតាមសេចក្តីណែនាំ របស់ក្រសួងសេដ្ឋកិច្ច... សម្តេចតេជោសង្ឃឹមថា សមាគមជនជាតិខ្មែរ រស់នៅជប៉ុន ដឹកនាំដោយ លោក ហៃ វណ្ណា នឹងអាចរក្សាបានយូរអង្វែង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ជួបសំណេះសំណាល និងនាំយកអំណោយប្រគល់ជូនដល់គ្រួសារក្រីក្រ១ចំនួន ៤០០គ្រួសារ ដែលអញ្ជើញមកពីសង្កាត់ចំនួន៣ ក្នុងក្រុងស្ទឹងសែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ To Top