សមាជិកសភាអូស្ត្រាលី ព្រមានមេដឹកនាំកម្ពុជាមិនឱ្យលូកលាន់សកម្មភាពតវ៉ារបស់ពលរដ្ឋខ្មែរនៅអូស្តា្រលី
សមាជិកសភាសហព័ន្ធអូស្ត្រាលីលោក Julian Hill បានព្រមានមកកាន់មេដឹកនាំកម្ពុជាមុនកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី ថា មិនត្រូវធ្វើសកម្មភាពបំភិតបំភ័យដល់ពលរដ្ឋខ្មែរសញ្ជាតិអូស្រ្តាលីដែលកំពុងចេញមកតវ៉ានោះទេ។ ការព្រមានពីសមាជិកសភារូបនេះ ធ្វើឡើងក្រោយពលរដ្ឋខ្មែររស់នៅអូស្ត្រាលីមួយចំនួនអះអាងពីករណីតាមឃ្លាំមើលដោយអ្នកគាំទ្ររបស់បក្សកាន់អំណាច។ល។
