ជំនួបជាមួយរដ្ឋមន្ដ្រីការបរទេសនិងការពារជាតិចិននាយករដ្ឋមន្ដ្រីកម្ពុជាក៏បានលើកពីវិស័យការពារជាតិនិងសន្ដិសុខ
នៅក្នុងជំនួបរវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ជាមួយរដ្ឋមន្ដ្រីការបរទេសចិនលោក វ៉ាង យី និងរដ្ឋមន្ដ្រីការពារជាតិចិនលោក តុង ជុន កាលពីរសៀលថ្ងៃម្សិលមិញ ថ្នាក់ដឹកនាំទាំងបីបានពិភាក្សាលើកិច្ចការសំខាន់ៗជាច្រើន ដែលក្នុងនោះក៏មានការលើកពីវិស័យការពារជាតិនិងសន្ដិសុខផងដែរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីកិច្ចជំនួបចេញនាថ្ងៃទី២២ ខែមេសា ឆ្នា�
