ស្នងការខេត្តបាត់ដំបងថា ស៊ីវ ជ័យសិដ្ឋ បានចូលខ្លួនសារភាពថារូបគេតែម្នាក់គត់ដែលបើករថយន្តបង្កគ្រោះថ្នាក់
នៅរសៀលថ្ងៃទី១មេសានេះ ស៊ីវ ជ័យសិដ្ឋ ដែលជាអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់នៅស្រុងមោងប្ញស្សីបណ្តាលឲ្យស្លាប់មនុស្សចំនួន ៦នាក់ ក្នុងនោះរាប់ទាំងកូនក្នុងផ្ទៃផងបានចូលខ្លួនតាមការកោះហៅរបស់សមត្ថកិច្ចនគរបាល និងបានឆ្លើយសារភាពថា រូបគេតែម្នាក់គត់ដែលបានបើករថយន្តបង្កគ្រោះថ្នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្នងការដ្ឋានខេត្តបាត់ដំបង។។ល។
