ធនាគារជាតិដកហូតអាជ្ញាបណ្ណធនាគារចំនួន៣បន្ថែមទៀត
ធនាគារជាតិនៃកម្ពុជា សម្រេចដកហូតអាជ្ញាបណ្ណ និងដាក់ឱ្យជម្រះបញ្ជីធនាគារចំនួន ៣ និងបានណែនាំដល់អតិថិជនដែលមានប្រាក់បញ្ញើនៅធនាគារទាំង៣នេះ ត្រូវរៀបចំឯកសារដើម្បីស្នើសុំដកប្រាក់បញ្ញើដែលនឹងត្រូវបានចាត់ចែងទូទាត់តាមលំដាប់អាទិភាព ហើយអ្នកខ្ចីប្រាក់ត្រូវបន្តបំពេញកាតព្វកិច្ចដែលមានជាប្រក្រតី។ - ព័ត៌មានជាតិ
