អាមេរិក បង្ហាញជំហរបន្តធ្វើការ ឱ្យកាន់តែជិតស្និទជាមួយកម្ពុជា
ភ្នំពេញ៖ លោក Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានបង្ហាញគោលជំហររបស់សហរដ្ឋអាមេរិក ក្នុងការបន្តធ្វើការឱ្យកាន់តែជិតស្និទជាមួយប្រទេសកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ។
