dap-news.comរដ្ឋមន្រ្តីសុខាភិបាល ៖ រាជរដ្ឋាភិបាលប្តេជ្ញាបន្តប្រយុទ្ធប្រឆាំង ជំងឺអេដស៍ របេង និងគ្រុនចាញ់
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួង សុខាភិបាលបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្ត ក្នុងការបន្តវិនិយោគ សម្រាប់កម្មវិធីប្រយុទ្ធប្រឆាំងនឹងអេដស៍ របេង និងគ្រុនចាញ់ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍ ការលើកឡើងរបស់សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលយ៉ាងនេះ ក្នុងជំនួបទ្វេភាគីជាមួយ លោកស្រី Sylwia Murray អ្នកគ្រប់គ្រងកញ្ចប់មូលនិធិ (Fund Portfolio Manager) និនៅទីស្នាក់ការ Global Fund ទីក្រុងហ្សឺណេវ។ ជំនួបនេះ មានគោលបំណង ពិនិត្យវឌ្ឍនភាពនៃកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់នៅកម្ពុជា ដោយផ្តោតលើការពិភាក្សា អំពីបញ្ហាប្រឈមផ្នែកហិរញ្ញប្បទាន និងស្វែងរកយុទ្ធសាស្ត្រប្រកបដោយចីរភាព ដើម្បីធានាថា កម្ពុជាអាចបន្តរក្សាបាននូវសមិទ្ធផល និងឈានទៅលុបបំបាត់ជំងឺទាំងបីនេះឱ្យបានពេញលេញ ។ សាស្ត្រាចារ្យរដ្ឋមន្ត្រីថ្លែងអំណរគុណចំពោះអង្គការ The Global Fund ដែលបានឧបត្ថម្ភគាំទ្រដល់កម្ពុជាអស់រយៈពេលជាងពីរទសវត្សរ៍។ សាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងថា ការគាំទ្រនេះពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអត្រាកើត និងស្លាប់ដោយសារជំងឺអេដស៍ របេង និងគ្រុនចាញ់ ព្រមទាំងពង្រឹងប្រព័ន្ធសុខាភិបាលនៅតាមមូលដ្ឋាន។ សាស្ត្រាចារ្យ ឈាង រ៉ា បញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តក្នុងការបន្តវិនិយោគសម្រាប់កម្មវិធីប្រយុទ្ធនឹងជំងឺទាំងបីនេះ ស្របតាមយុទ្ធសាស្ត្ររបស់ The Global Fund ហើយដែលការបន្តគាំទ្រយ៉ាងសកម្ម តាមគ្រប់រូបភាពរបស់ The Global Fund និងដៃគូអភិវឌ្ឍន៍ពហុភាគីនឹងធានាបានការរក្សាប្រសិទ្ធិភាពយូរអង្វែង និងចីរភាពនៃប្រពន្ធ័ភាពធនសុខាភិបាល។ ជាការឆ្លើយតប លោកស្រី Sylwia Murray បានកោតសរសើរ ចំពោះការប្តេជ្ញាចិត្ត និងសមិទ្ធផលរបស់កម្ពុជា ដែលត្រូវបានចាត់ទុកថា ជាប្រទេសគំរូមួយក្នុងការគ្រប់គ្រងជំងឺអេដស៍ របេង និងគ្រុនចាញ់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងសាកល។ លោកស្រីបានលើកឡើងថា The Global Fund កំពុងប្រឈមមុខនឹងបញ្ហាប្រឈមផ្នែកហិរញ្ញប្បទាន ជាសកល ប៉ុន្តែបានបញ្ជាក់ថា The Global Fund នឹងបន្តគាំទ្រកម្ពុជា តាមរយៈជំនួយបច្ចេកទេស ដើម្បីពង្រឹងប្រព័ន្ធឃ្លាំមើល និង ការឆ្លើយតប ការសម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍ថ្មីៗ ការគាំទ្រក្នុងការពង្រឹង ប្រព័ន្ធសុខាភិបាលសហគមន៍ ៕ Related Items: ព័ត៌មានចុងក្រោយ 1 ព័ត៌មានជាតិ រដ្ឋមន្រ្តីសុខាភិបាល ៖ រាជរដ្ឋាភិបាលប្តេជ្ញាបន្តប្រយុទ្ធប្រឆាំង ជំងឺអេដស៍ របេង និងគ្រុនចាញ់ ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួង សុខាភិបាលបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្ត ក្នុងការបន្តវិនិយោគ សម្រាប់កម្មវិធីប្រយុទ្ធប្រឆាំងនឹងអេដស៍ របេង និងគ្រុនចាញ់ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍ ការលើកឡើងរបស់សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលយ៉ាងនេះ ក្នុងជំនួបទ្វេភាគីជាមួយ លោកស្រី Sylwia Murray អ្នកគ្រប់គ្រងកញ្ចប់មូលនិធិ... 33 ព័ត៌មានជាតិ ក្រសួងការងារ បើកសិក្ខាសាលាក សាងសមត្ថភាពលើគោលការណ៍ណែនាំ ស្តីពីការការពារជនទេសន្តរប្រវេសន៍ការងារខ្មែរ នៅពេលមានអាសន្ននៅក្រៅប្រទេស ភ្នំពេញ ៖ លោក តាំង ផេងរិទ្ធី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយលោក នង សាកល អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ អញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលា កសាងសមត្ថភាព លើគោលការណ៍ណែនាំ... 31 ព័ត៌មានជាតិ វិទ្យាស្ថាន NPIC ផ្តល់អាហារូបករណ៍ ៣ ០០០កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និង ងាយរងហានិភ័យ ដែលមានជំនាញចំនួន ២២ តាមរយៈកម្មវិធី ១,៥លាននាក់ ភ្នំពេញ ៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្តល់អាហារូបករណ៍ចំនួន ៣០០០កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ក្រោមកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស(TVET 1.5M) របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ បើតាមវិទ្យាស្ថាន NPIC បានឱ្យដឹងថា វិទ្យាស្ថានបានបណ្តុះបណ្តាលលើជំនាញចំនួន ២២ រួមមាន ១.ជំនាញការផលិតនំ,... 62 ព័ត៌មានជាតិ កម្ពុជាមិនបានបំផ្ទុះ អាវុធ៥គ្រាប់ នៅតំបន់ភ្នំបាក់ ក្នុងក្រុងសំរោងទេ ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតាបានបដិសេធថា កម្ពុជា ពុំបានបំផ្ទុះអាវុធ៥គ្រាប់ នៅតំបន់ភ្នំបាក់ ក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ទេ ។ ការលើកឡើងបែបនេះ របស់អ្នកនាំពាក្យបន្ទាប់ពីផេកក្រុមអ្នកនាំពាក្យកងទ័ពជើងគោកថៃ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦បានចុះផ្សាយថា “មានលឺស្នូរផ្ទុះអាវុធចំនួន ៥គ្រាប់ នៅតំបន់ភ្នំបាក់ ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងសំរោង... 49 ព័ត៌មានជាតិ អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ចូនអូប័រល្បឿនលឿន ទៅជួយសង្គ្រោះជនរងគ្រោះ៣នាក់ ពីកោះរ៉ុង មកមន្ទីរទេព្យខេត្ត ក្រោយពុលផ្សិត ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានបញ្ចូនអូប័រល្បឿនលឿន ទៅជួយសង្គ្រោះជនរងគ្រោះចំនួន ៣នាក់ ដែលបានពុលផ្សិត ពីភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង មកកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ភ្លាមៗ។ អ្នកឧកញ៉ា ទៀ វិចិត្រ បានមានប្រសាសន៍ថា... អត្ថបទពេញនិយម 2.5K ព័ត៌មានជាតិ ក្រសួងមហាផ្ទៃ កំពុងតាមដានយ៉ាងយកចិត្ដទុកទុកដាក់ និងកំពុងពិនិត្យករណី វរសេនីយ៍ឯក ខៀវ សុងច័ន្ទសុធា ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បាននឹងកំពុងតាមដានយ៉ាងយកចិត្ដទុកទុកដាក់ និងកំពុងពិនិត្យករណី វរសេនីយ៍ឯក ខៀវ សុងច័ន្ទសុធា ដែលបានប្រើអំណាចគំរាមវាយខ្នោះភាគីម្ខាងទៀតបញ្ជូនទៅដាក់គុក ក្រោយកើតមានគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌច្បារអំពៅ ព្រមទាំងបង្ហាញនូវសកម្មភាពជក់បារីអេឡិចត្រូនិច នៅតាមទីសាធារណៈបន្ថែមទៀត។ ថ្លែងប្រាប់មជ្ឈមណ្ឌសារព័ត៌មានដើមអម្ពិល លោក ទូច... 1.9K ព័ត៌មានជាតិ អធិការរងនគរបាលស្រុកស្ទឹងត្រង់ម្នាក់ រងរបួសធ្ងន់ក្នុងប្រតិបត្តិការបង្ក្រាបករណីហិង្សា នៅស្រុកស្ទឹងត្រង់ កំពង់ចាម៖ លោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ បានរងរបួសធ្ងន់ ខណៈពេលកំពុងដឹកនាំកម្លាំងចុះអន្តរាគមន៍បង្ក្រាបករណីហិង្សាមួយកន្លែង កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង... 1.7K ព័ត៌មានជាតិ រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា ភ្នំពេញ ៖ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តលើសេចក្តីព្រាងច្បាប់សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា ។ ការអនុម័តនេះ ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី២៨ មេសា ក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។... 1.4K ព័ត៌មានជាតិ ករណីចាប់ជម្រិត ក្មេងស្រីនៅស្រុកស្អាង បានបញ្ចប់ដោយសោកនាដកម្ម ខណៈសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យបានម្នាក់ កណ្ដាល ៖ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ករណីចាប់ជម្រិតក្មេងស្រីដ៏រន្ធត់មួយ បានកើតឡើងនៅក្នុងស្រុកស្អាង ខេត្តកណ្ដាល ដែលបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ជាអកុសល ករណីនេះបានបញ្ចប់ដោយសោកនាដកម្ម បន្ទាប់ពីមានសេចក្តីរាយការណ៍ថា... 1.3K ព័ត៌មានជាតិ លោកស្រី ហ៊ុន ស៊ីណាត ផ្ទុះប្រតិកម្មខ្លាំងៗលើ លទ្ធផលបន្ថយស័ក្តិ មន្ត្រីជក់ Vape៖ «បើកូនរាស្ត្រវិញបែបគុកបាត់ហើយ» ចុះបទបញ្ជា ៩ ចំណុចរបស់សម្តេចធិបតីគិតម៉េចវិញ? ភ្នំពេញ៖ លោកស្រី ហ៊ុន ស៊ីណាត បានចេញមុខរិះគន់យ៉ាងចាស់ដៃ ដោយចាត់ទុកថាចំណាត់ការនេះ មានភាពធូររលុង និងមិនមានយុត្តិធម៌ សម្រាប់ប្រជាពលរដ្ឋទូទៅ។ លោកស្រី ហ៊ុន ស៊ីណាត បានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះលទ្ធផលដែលមន្ត្រីនគរបាលស័ក្តិ... 1.1K ព័ត៌មានជាតិ អ្នកឧកញ៉ា ហ៊ុន តូ បញ្ជាក់ថា អ្នកឧកញ៉ាមានហ៊ុន ៣០ភាគរយ ជាមួយក្រុមហ៊ុន HUIONE PAY ប៉ុន្តែមិនមានសិទ្ធិចាត់ចែង ការងារទូទៅ នៅក្នុងក្រុមហ៊ុននោះឡើយ 1.1K ព័ត៌មានអន្តរជាតិ Breaking News ៖ អតីតរដ្ឋមន្ត្រីក្រសួង ការពារជាតិចិនពីររូប ត្រូវបានកាត់ទោសប្រហារជីវិត និងរឹបអូសទ្រព្យសម្បត្តិទាំងអស់ បរទេស៖ នៅថ្ងៃព្រហស្បតិ៍នេះ អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិចិនពីររូបគឺលោក Wei Fenghe និងលោក Li Shangfu ត្រូវបានកាត់ទោសប្រហារជីវិត ជាមួយនឹងការព្យួរទោសរយៈពេលពីរឆ្នាំ ពីបទចោទប្រកាន់ពីបទពុករលួយ ។យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៧... 988 ព័ត៌មានជាតិ លី សាម៉េត ហៅគ្រូមា ទទួលមរណភាពក្នុងពន្ធនាគារ ភ្នំពេញ ៖ លោក លី សាម៉េត ហៅគ្រូមា បានទទួលមរណភាពនៅក្នុងពន្ធនាគារ ក្នុងមណ្ឌលអប់រំកែប្រែទី១ កាលពីវេលាម៉ោងជាង៦ព្រឹកថ្ងៃទី៦ ខែឧសភានេះ ដោយសារជំងឺគាំងបេះដូង ។ សូមបញ្ជាក់ថា លោក... បុរសបែកថ្នាំម្នាក់ បង្កហិង្សាលើក្រុមគ្រួសារ និងដុតផ្ទះខ្លួនឯង ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ ទប់ស្កាត់និងបង្ក្រាបទាន់ពេលវេលា អ្នកនាំពាក្យ ៖ រាជរដ្ឋាភិបាល ប្រើយន្តការផ្សះផ្សារ ដោយចាប់បង្ខំ ឆ្លុះបញ្ចាំងឱ្យឃើញក្តីសង្ឃឹម To Top