វៀតណាមរឹតបន្តឹងច្រកព្រំដែនភ្លាមៗ ក្រោយផ្ទុះជំងឺអ៊ីបូឡានៅអាហ្វ្រិក – Koh Santepheap Daily
ទីក្រុងហាណូយ៖ ក្រសួងសុខាភិបាលវៀតណាមបានដាក់ចេញវិធានការបន្ទាន់ដោយបង្កើនការត្រួតពិនិត្យជំងឺនៅតាមមូលដ្ឋានសុខាភិបាល និងរឹតបន្តឹងការធ្វើចត្តាឡីស័កនៅតាមច្រកទ្វារព្រំដែន ដើម្បីទប់ស្កាត់ការហូរចូលជំងឺអ៊ីបូឡា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Tuoi Tre News នៅថ្ងៃទី១៨ ខែឧសភានេះ។ ការឆ្លើយតបយ៉ាងរហ័សនេះធ្វើឡើង
