សំណើនិងបញ្ហាប្រឈមមួយចំនួនរបស់អ្នកសារព័ត៌មាននឹងត្រូវលើកឡើងក្នុងជំនួបជាមួយនាយករដ្ឋមន្ដ្រី
ជំនួបរវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងអ្នកសារព័ត៌មានលើកទី៥ ឆ្នាំ២០២៣នេះ នឹងត្រូវប្រព្រឹត្តឡើងនៅថ្ងៃទី១៤ ខែមករាខាងមុខនេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ដោយមានអ្នកសារព័ត៌មានចូលរួមប្រមាណជាង៤ពាន់នាក់។ ពាក់ព័ន្ធនឹងជំនួបរវាងលោកនាយករដ្ឋមន្រ្តី និងអ្នកសារព័ត៌មាននេះ លោក ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន ប
