dap-news.comព្រះមហាក្សត្រ ៖ ការជ្រើសកម្ពុជា សម្រាប់រៀបចំសន្និសីទ ISC-2 ពិតជាមានអត្ថន័យ ពិសេសខ្លាំង
ភ្នំពេញ ៖ ករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលថា ការជ្រើសរើសកម្ពុជា និងរាជធានីភ្នំពេញ ជាទីតាំងសម្រាប់រៀបចំសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ពិតជាមានអត្ថន័យ ពិសេសខ្លាំងណាស់ ។ ក្នុងឱកាសបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ក្រោមប្រធានបទ សាមគ្គីភាពដើម្បីសន្តិភាពនិងវិបុលភាពរួម ៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា ការជ្រើសរើសព្រះរាជាណាចក្រកម្ពុជា និងរាជធានីភ្នំពេញ ជាទីតាំងសម្រាប់រៀបចំសន្និសីទនេះ មានអត្ថន័យ ពិសេសខ្លាំងណាស់ ព្រោះកម្ពុជាស្ថិតនៅចំណុចប្រសព្វនៃអរិយធម៌, វប្បធម៌, និងប្រជាជន។ ឆ្លងកាត់ប្រវត្តិសាស្ត្ររបស់ខ្លួន កម្ពុជា ជាទឹកដីនៃការផ្លាស់ប្តូរ ការប្រាស្រ័យទាក់ទងជាមួយគ្នា និងកិច្ចសហប្រតិបត្តិការ។ ព្រះករុណា ព្រះមហាក្សត្រមានព្រះរាជបន្ទូលទៀតថា រាជធានីភ្នំពេញ ដែលគេស្គាល់ថាជាទីក្រុងចតុម្មុខ ជាទីប្រសព្វនៃទន្លេបួន ពិតជាផ្តល់នូវនិមិត្តរូបដ៏សក្តិសម សម្រាប់ការជួបជុំនាពេលនេះ។ នៅទីនេះ ខ្សែទឹកផ្សេងៗហូរមកជួបប្រសព្វគ្នា ដោយទន្លេនីមួយៗនៅតែរក្សាបាននូវអត្តសញ្ញាណ និងលក្ខណៈពិសេសរៀងៗខ្លួន ប៉ុន្តែរួមគ្នាហូរឆ្ពោះទៅកាន់ទិសដៅរួមតែមួយ ។ និមិត្តរូបនេះ បានឆ្លុះបញ្ចាំងយ៉ាងជ្រាលជ្រៅអំពីស្មារតីនៃសន្និសីទដែលប្រមូលផ្តុំថ្នាក់ដឹកនាំសភាមកពីតំបន់ វប្បធម៌ និងប្រព័ន្ធនយោបាយចម្រុះ ដើម្បីពង្រឹងការយោគយល់ គ្នាទៅវិញទៅមក កសាងទំនុកចិត្ត និងពង្រីកកិច្ចសហប្រតិបត្តិការ សំដៅរួមចំណែកដល់ផល ប្រយោជន៍រួម និងអនាគតប្រកបដោយសន្តិភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នា។ ព្រះអង្គមានព្រះរាជបន្ទូលបន្ថែមថា ប្រវត្តិសាស្ត្ររបស់កម្ពុជាបានផ្តល់នូវអត្ថន័យដ៏ជ្រាលជ្រៅ និងពិសេសចំពោះការពិភាក្សានៃសន្និសីទនេះ។ ប្រជាជាតិកម្ពុជាធ្លាប់ស្គាល់ទាំងភាពរុងរឿងដ៏ត្រចះត្រចង់នៃអរិយធម៌អង្គរ សោកនាដកម្មនៃសង្គ្រាម និងការបែកបាក់ ព្រមទាំងដំណើរដ៏វែងឆ្ងាយនៃការស្តារ និងកសាងជាតិឡើងវិញ។ ដោយបានឆ្លងកាត់ទុក្ខលំបាក និងជម្លោះអស់ជាច្រើនទសវត្សរ៍ កម្ពុជាយល់យ៉ាងជ្រាល ជ្រៅអំពីតម្លៃដ៏វិសេសវិសាលនៃសន្តិភាព ការផ្សះផ្សាជាតិ និងការរួមរស់ដោយសុខដុមរមនា៕ Related Items: ព័ត៌មានចុងក្រោយ 146 ព័ត៌មានជាតិ សម្ដេចធិបតី ប្រាប់មេដឹកនាំសភា ថា ថៃ បន្តកាន់កាប់ទីតាំងជាច្រើន ចូលមកក្នុងទឹកដីកម្ពុជា ភ្នំពេញ ៖ ចំពោះមុខមេដឹកនាំសភាប្រទេសនានា, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា កងទ័ពថៃ បន្តកាន់កាប់ទីតាំងជាច្រើនចូលមកក្នុងទឹកដីកម្ពុជា ហើយហួសពីខ្សែបន្ទាត់ព្រំដែនដែលខ្លួនបានទាមទារជាឯកតោភាគី។ ក្នុងពិធីបើកសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ (ISC-2) នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥... 150 Feature ព្រះមហាក្សត្រ ៖ ការជ្រើសកម្ពុជា សម្រាប់រៀបចំសន្និសីទ ISC-2 ពិតជាមានអត្ថន័យ ពិសេសខ្លាំង ភ្នំពេញ ៖ ករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលថា ការជ្រើសរើសកម្ពុជា និងរាជធានីភ្នំពេញ ជាទីតាំងសម្រាប់រៀបចំសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ពិតជាមានអត្ថន័យ ពិសេសខ្លាំងណាស់ ។ ក្នុងឱកាសបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ក្រោមប្រធានបទ សាមគ្គីភាពដើម្បីសន្តិភាពនិងវិបុលភាពរួម ៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦... 152 Feature ក្រសួងវប្បធម៌ ឱ្យបញ្ឈប់ការលក់ដូរសំលៀកបំពាក់ មានរំលេចខ្លឹមសារ គ្រោតគ្រាត មិនសមរម្យ និងអសុរស ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យបញ្ឈប់ជាបន្ទាន់ចំពោះការលក់អាវយឺត មានពាក្យថា «ធ្វើល្អ បានអាចម៍» «ចាញ់ជាព្រះ ឈ្នះជាអញ» «ជេរអញ អញជេរវិញ» ទាំងនេះ ជាទង្វើអសីលធម៌នៅក្នុងសង្គម។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់ ក្រសួងវប្បធម៌ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ថា ក្រុមការងារមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ... 199 Feature ព្រះមហាក្សត្រ ៖ សន្និសីទប្រធាន ISC-2 នឹងក្លាយជាព្រឹត្តិការណ៍ ប្រវត្តិសាស្រ្តសម្រាប់កម្ពុជា ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា ព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំ សន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (ISC-2)នេះ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយសម្រាប់កម្ពុជាក្នុងការពង្រឹងសាមគ្គីភាពសភា ។ ព្រះរាជសាររបស់ព្រះករុណា ព្រះមហាក្សត្រអានដោយលោក អ៊ុច បូររិទ្ធ អនុប្រធានទី១ នៃព្រឹទ្ធសភាក្នុងសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ (ISC-2)នៅព្រឹកថ្ងៃទី២៧... 234 ព័ត៌មានអន្តរជាតិ Updated ៖ ចំនួនអ្នកស្លាប់ ក្នុងគ្រោះថ្នាក់ទឹកជំនន់ និងរអិលបាក់ដីនៅភាគខាងជេីងនេប៉ាល់ កេីនឡេីងដល់ ១៥៧ នាក់ កាត់ម៉ាន់ឌូ៖ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ភ្លាមៗ នៅភាគខាងជើងប្រទេសនេប៉ាល់ បានកើនឡើងដល់ ១៥៧ នាក់ នេះបើយោងតាមការលើកឡើង របស់ប៉ូលីសកាលពីយប់ថ្ងៃពុធ ។ យោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលីស មនុស្ស ៤១ នាក់ផ្សេងទៀតរងរបួសនៅក្នុងទឹកជំនន់កំពុងត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យ ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថា នឹងបន្ដកេីនឡេីង ដោយសារតែទំហំនៃគ្រោះថ្នាក់ ហេីយទឹកជំនន់ និងការរអិលបាក់ដីនៅមានឥទ្ធិពលនៅឡេីយ ចំណែកអ្នកបន្ដបាត់ខ្លួន នៅមានចំនួនច្រេីនទៀតផងដែរ៕ប្រែសម្រួល ឈូក បូរ៉ា អត្ថបទពេញនិយម 8.8K ព័ត៌មានអន្តរជាតិ បងប្អូនបង្កើត ជាជនជាតិរុស្ស៊ី២នាក់ ត្រូវបានគេប្លន់សម្លាប់ នៅប្រទេសថៃ បរទេស៖ ២នាក់បងប្អូនបង្កើតនឹងគ្នាជនជាតិរុស្ស៊ី ដែលបានបាត់ខ្លួននៅប្រទេសថៃ កាលពីថ្ងៃអាទិត្យ គឺត្រូវបានបញ្ជាក់ថា បានស្លាប់ហើយ។យោងទៅតាមគេហទំព័រ Samui Times បានឲ្យដឹងកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ថា ជនសង្ស័យពីរនាក់ក្នុងករណី សម្លាប់នេះបានសារភាពថា បានសម្លាប់២នាក់បងប្អូនបង្កើត ជនជាតិរុស្ស៊ីនៅក្នុងអំពើប្លន់មួយ... 8.5K Feature រដ្ឋបាលខេត្តកណ្តាល បញ្ចប់ភារកិច្ច លោក ឈុន ផល្លី ពីតំណែងជា ប្រធានមណ្ឌលសុខភាពសិត្បូ មកជាមន្ត្រី ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ បានចេញដីកា សម្រេចភារកិច្ច លោក ឈុន ផល្លី ពីតំណែងជាប្រធានមណ្ឌល សុខភាពសិត្បូ មកជាមន្ត្រី បន្ទាប់ពីសង្គ្រោះបឋម... 8.1K ព្រឹត្តិការណ៍ប្រចាំថ្ងៃ ព័ត៌មានជាតិសំខាន់ៗប្រចាំថ្ងៃ 03/08/2026 ព្រះមហាក្សត្រ ៖ សម្តេចតេជោ កំពុងដឹកនាំព្រឹទ្ធសភា សម្រេចស្នាដៃ និងសមិទ្ធផលធំៗ ក្រសួងព័ត៌មាន៖ CNA ផ្សាយព័ត៌មានខ្វះការផ្ទៀងផ្ទាត់ លើករណីកញ្ញា Siti Aishah បង្កឱ្យមានការយល់ច្រឡំ និងប៉ះពាល់កិត្តិយសកម្ពុជា... 8.0K ព្រឹត្តិការណ៍ប្រចាំថ្ងៃ ព័ត៌មានជាតិសំខាន់ៗប្រចាំថ្ងៃ 06/08/2026 អ្នកនាំពាក្យក្រសួងយុត្តិធម៌ ច្រានចោលការចោទ ប្រកាន់ របស់ក្រុមលោក រ៉ុង ឈុន សម្តេចធិបតី ៖ រាជរដ្ឋាភិបាល កំពុងលើកកម្ពស់ គុណភាពការអប់រំ ឥទ្ធិពលព្យុះទី១៥ ឈ្មោះ “ចាន់ហម”... 7.9K Feature សមត្ថកិច្ចកម្ពុជា បានរកឃើញយុវតីសិង្ហបុរីឈ្មោះ AISHAH ហើយបន្ទាប់ពីរត់ចេញពីប្រទសដោយសារសម្ពាធគ្រួសារ ភ្នំពេញ៖ លោក ទូច សុឃ: អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់ថា សមត្ថកិច្ចបានរកឃើញយុវតី ជនជាតិសិង្ហបុរីឈ្មោះ AISHAH ហើយ បន្ទាប់ពីរត់ចេញពីផ្ទះនៅសិង្ហបុរី ដោយសារសម្ពាធគ្រួសារ និងបានបញ្ជាក់ថា ពុំមានការចាប់ជំរិត ឬ... 6.7K Feature ក្រសួងអប់រំ និងក្រសួងមហាផ្ទៃ នឹងចាត់វិធានការចំពោះបុគ្គលទាំងឡាយណា ថតចម្លង បង្ហោះ ឬផ្សព្វផ្សាយប្រធានវិញ្ញាសា អត្រាកំណែ ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ ដើម្បីតាមដាន ស្រាវជ្រាវ និងចាត់វិធានការតាមច្បាប់ ចំពោះបុគ្គលទាំងឡាយណា ដែលប្រព្រឹត្តល្មើសទៅនឹងការហាមឃាត់ស្តីពីការថត ចម្លង បង្ហោះ... 4.8K Feature ៣-៤ថ្ងៃទៀតជំនន់ទន្លេមេគង្គ នៅស្ទឹងត្រែង ក្រចេះ កំពង់ចាម នឹងបន្តហក់ឡើង ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា ស្ថានភាពទឹកជំនន់ទន្លេមេគង្គ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ខេត្តក្រចេះ និងខេត្តកំពង់ចាម នឹងបន្តហក់ឡើងក្នុងអំឡុងពេល ៣ ទៅ ៤ ថ្ងៃខាងមុខនេះ៕ 4.4K ព្រឹត្តិការណ៍ប្រចាំថ្ងៃ ព័ត៌មានជាតិសំខាន់ៗប្រចាំថ្ងៃ 18/08/2026 លោក មីន អោងឡាំង នឹងអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា ប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន ៖ តំបន់ទេសចរណ៍ គ្មានផ្សែងផលិតផលថ្នាំជក់ បារីក្លែងម៉ាក និងសម្ភារវេចខ្ចប់ប្រមាណ ៤០០តោន ត្រូវបានដុតបំផ្លាញចោល នៅខេត្តត្បូងឃ្មុំ... ព័ត៌មានអន្តរជាតិសំខាន់ៗប្រចាំថ្ងៃ 17/08/2026 ព័ត៌មានអន្តរជាតិសំខាន់ៗប្រចាំថ្ងៃ 18/08/2026 To Top