ព្រះមហាក្សត្រ និងសម្ដេចម៉ែ ស្ដេចយាងនិវត្តន៍មកកាន់មាតុប្រទេសវិញ ជាមួយក្តីរំភើបប្រជានុរាស្ត្រគ្រប់រូប
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចម៉ែ ព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ នៅល្ងាចថ្ងៃទី ៣ មិថុនានេះ ស្ដេចយាងនិវត្តន៍មកកាន់មាតុប្រទេសវិញ
