ក្រសួងមហាផ្ទៃ ៖ ការធ្វើវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាល ឃុំ-សង្កាត់ មិនបានកែប្រែប្រព័ន្ធ បោះឆ្នោតឡេីយ
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ មិនបានកែប្រែប្រព័ន្ធបោះឆ្នោត និងរូបមន្តបែងចែកអាសនៈ ក្នុងក្រុមប្រឹក្សាឃុំ សង្កាត់ ដែល មានចែងកំណត់នៅក្នុងច្បាប់ ស្តីពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ជាធរមានឡើយ។
