លោកទៀ បាញ់ចេញមុខប្រឆាំងលោកសម រង្ស៊ីទាក់ទងនឹងបេក្ខភាពនាយករដ្ឋមន្ដ្រីកម្ពុជា
លោកទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ បានចេញមកច្រានចោលការផ្សាយរបស់លោក សម រង្ស៉ី ដែលលោកចាត់ទុកជាចេតនាទុច្ចរិតអុជអាលឱ្យមានចលាចលក្នុងសង្គមកម្ពុជា បន្ទាប់ពីលោក សម រង្ស៉ី បង្ហោះសារនៅលើទំព័រហ្វេសប៊ុកដោយបង្ហាញការគាំទ្រលោក ទៀ សីហា កូនប្រុសលោក ទៀ បាញ់ និងបច្ចុប្បន្នជាអភិបាលខេត្ដសៀមរាប ជានាយករដ្ឋមន្ដ្រីសម្រាប់អាណត្ដិទី៧ន��
