dap-news.comសិស្សានុសិស្ស នៅឃុំដងកាំបិត គោរពថ្លែងអំណរគុណសម្តេចធិបតី និងលោកជំទាវ ដែលបានផ្ដល់សាឡាងជូនពួកគាត់ ឆ្លងកាត់ដងស្ទឹងសែន ដោយឥតគិតថ្លៃ
កំពង់ធំ៖ នៅព្រឹកថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ២០២៦ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់ និងជាប្រធានក្រុមក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាដែនដី បានទៅពិនិត្យ និងសិក្សាអំពីដំណើរការសាឡាងឆ្លងកាត់ដងស្ទឹងសែន ការបម្រើប្រជាជន និងសិស្សានុសិស្សដោយឥតគិតថ្លៃ នៅឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។