ការរំលែកទុក្ខរបស់បក្សប្រឆាំងជាមួយគ្រួសារលោក ហ៊ុន សែនជួយបន្ថយភាពតានតឹងនយោបាយ?
ក្នុងពេលដែលក្រុមគ្រួសារលោក ហ៊ុន សែនកំពុងកាន់ទុក្ខចំពោះការបាត់បង់លោកហ៊ុន សានដែលជាបងប្រុសរបស់លោកហ៊ុន សែន គណបក្សប្រឆាំងក្នុងសម័្ពន្ធឆ្ពោះទៅអនាគតចំនួន២ គឺគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរបានយកកម្រងផ្កាទៅចូលរួមរំលែកទុក្ខដោយផ្ទាល់។ ចំណែកបក្សប្រឆាំងផ្សេងទៀតបានធ្វើលិខិតចូលរួមសោកស្ដាយ។ អ្នកតាមដាននយោបាយចាត់ទុកការចូលរួមរំលែកទុក្ខរបស់គណបក្សប្រឆាំងទាំងនេះថាជាឥរិយាបទនយោបាយដ៏ល្អមួយ។ល។
