មន្រ្តីឧទ្យានុរក្ស បន្តទប់ស្កាត់ និងបង្ក្រាបការទន្ទ្រានដីព្រៃខុសច្បាប់ ១២ករណី នៅគិរីរម្យ ចាប់ពីថ្ងៃទី២៣-២៨ សីហា
ភ្នំពេញ ៖ ចាប់ពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះល្បាត និងបង្ក្រាបការទន្ទ្រានដីព្រៃខុសច្បាប់ ការបោះបង្គោលហ៊ុមព័ទ្ធ និងសំណង់ខុសច្បាប់ បានចំនួន១២ករណី នៅក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ «គិរីរម្យ» និងមានផ្ទៃដីសរុបចំនួន ប្រមាណ៥ ហិកតា។
