លោកនាយករដ្ឋមន្ដ្រីបញ្ជាក់ថាមិនបាននាំកងទ័ពវៀតណាមឱ្យមកសម្លាប់ពលរដ្ឋខ្មែរនោះទេ
លោកនាយករដ្ឋមន្ដ្រីហ៊ុន សែន បានថ្លែងបញ្ជាក់ថា លោកពុំបាននាំកងទ័ពវៀតណាមចូលមកកម្ពុជាដើម្បីសម្លាប់ពលរដ្ឋខ្មែរនោះទេ ផ្ទុយទៅវិញគឺកងទ័ពវៀតណាមជាអ្នកជួយសង្គ្រោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ប៉ុល ពត។ លោកនាយករដ្ឋមន្ដ្រីក៏ចោទជាសំណួរថា តើមានពលរដ្ឋខ្មែរប៉ុន្មាននាក់ដែលត្រូវកងទ័ពវៀតណាមសម្លាប់? ប៉ុន្ដែការអន្ដរាគមន៍ជួយសង្គ្រោះនេះហើយ ដែលធ្វើឱ្យចំនួនពលរដ្ឋ
