លោក ឆាយ ឫទ្ធិសែន អញ្ជើញពិនិត្យវឌ្ឍនភាពការងារ សាងសង់សាលាពុទ្ធិកបឋមសិក្សា១ខ្នង នៅវត្តក្បាលកោះ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស រួមជាមួយថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ និងអាជ្ញាធរមូលដ្ឋាន នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញពិនិត្យវឌ្ឍនភាពការងារសាងសង់ សាលាពុទ្ធិកបឋមសិក្សា១ខ្នង ដែលមានបណ្ដោយ ៤០ម៉ែត្រ និងទទឹង ៩ម៉ែត្រ មានចំនួន ៥បន្ទប់ ស្ថិតនៅក្នុងវត្តក្បាលកោះ ភូមិបឹងលាជ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលជាការផ្ដួចផ្ដើមសាងសង់ដោយគណៈកម្មាការវត្តនិងពុទ្ធបរិស័ទ តាំងពីឆ្នាំ២០២៣ មក។
