ក្រសួងកិច្ចការនារីថា ស្ត្រីអ្នកសារព័ត៌មានVOD អាចដាក់ពាក្យប្តឹងទៅតុលាការ បើរងការប្រមាថធ្ងន់ធ្ងរ
ក្រសួងកិច្ចការនារីអះអាងថា អ្នកសារព័ត៌មានស្ត្រីវីអូឌី អាចស្នើសុំកិច្ចអន្តរាគមន៍ ឬដាក់ពាក្យប្តឹងទៅកាន់តុលាការបាន បើក្នុងករណីសាម៉ីខ្លួនយល់ថា កំពុងរងការជេរប្រមាថ និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ខ្លួនធ្ងន់ធ្ងរ។ តែយ៉ាងណាក្រសួងកិច្ចការនារីឱ្យដឹងថា ក្រសួងមិនទាន់មានចំណាត់ការណាមួយនោះទេចំពោះករណីលោក ផែង វណ្ណៈប្រមាថលើស្ត្រីអ្នកសារព័ត៌មានវីអូឌី។ល។
