អ្នកនាំពាក្យ៖កម្ពុជាមិនមែនជាមជ្ឈមណ្ឌលឧក្រិដ្ឋកម្មឆបោកតាមអនឡាញនោះទេគឺជាប្រទេសដែលរងគ្រោះ
លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់តាមរយៈវីដេអូឃ្លីបនាថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៥ថា រដ្ឋមួយមិនអាចលូកដៃកកូរកកាយកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យឬរដ្ឋឯករាជ្យមួយទៀតបាននោះទេ ព្រោះនេះគឺជាគោលការណ៍នៃនីតិអន្តរជាតិសាធារណៈ ហើយក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិក៏បានចែងដែរថា រដ្ឋឯករាជ្យមិនអាចរងនូវការលូកដៃកកូរកកាយទៅលើកិច្ចការងារផ្ទៃក្នុងរ
