dap-news.comក្រសួងការងារ បើកវគ្គបណ្តុះបណ្តាល រយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោល យេនឌ័ររបស់ក្រសួង
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង លោកស្រី ស៊ើង សរសុចិត្តា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ ទទួលបន្ទុកការងារយេនឌ័រ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រ» ដែលរៀបចំដោយក្រុមការងារ យេនឌ័រនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំ តំណាងក្រសួងកិច្ចការនារី មន្ត្រីរាជការ និងជនបង្គោលយេនឌ័រមកពីអង្គភាពថ្នាក់ជាតិ ព្រមទាំងថ្នាក់ក្រោមជាតិជាច្រើនរូប និងតាមរយៈប្រព័ន្ធនិម្មិត Zoom ផងដែរ។