dap-news.comរដ្ឋមន្ត្រី ហេង សួរ ៖ ធនធានមនុស្ស និងទំនាក់ទំនងវិជ្ជាជីវៈ គឺជាកត្តាស្នូលនៃភាពជោគជ័យ របស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ក្នុងយុគ្គសម័យ AI
ភ្នំពេញ៖ នាឱកាសអញ្ជើញជាអធិបតីក្នុងវេទិកាធនធានមនុស្សឆ្នាំ២០២៦ របស់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EuroCham) ក្រោមប្រធានបទ «ការគិតគូរឡើងវិញពីការអនុវត្តធនធានមនុស្ស ក្នុងយុគសម័យ AI (Reimagining HR Practices in the Age of AI)» នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នៅសណ្ឋាគារ Novotel លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ធនធានមនុស្ស និងទំនាក់ទំនងវិជ្ជាជីវៈ គឺជាកត្តាស្នូល នៃភាពជោគជ័យរបស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ក្នុងសម័យដែល AI កំពុងបំប្លែងយ៉ាងឆាប់រហ័សលើទីផ្សារ កម្លាំងការងារ និងប្រតិបត្តិការអាជីវកម្ម, ការអភិវឌ្ឍធនធានមនុស្សបានក្លាយ ជាកត្តាយុទ្ធសាស្ត្រស្នូលសម្រាប់ការប្រកួតប្រជែង និងការរីកចម្រើននាពេលអនាគត។ សម្រាប់កម្ពុជា រាជរដ្ឋាភិបាលបានវិនិយោគ ១០០លានដុល្លារក្នុងមួយឆ្នាំ ដល់មូលនិធិបណ្តុះបណ្តាលជំនាញ (SDF) សម្រាប់ផ្តល់ហិរញ្ញប្បទានដល់សហគ្រាស ក្រុមហ៊ុន រោងចក្រ ដោយផ្ទាល់សម្រាប់ចូលរួមបណ្តុះបណ្តាលធនធានមនុស្ស។