dap-news.comលោក សុខ សូកេន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតរើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧
ស្វាយរៀង៖ លោក សុខ សូកេន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករមាសហែក បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧ របស់គណៈកម្មាធិការគណបក្សស្រុករមាសហែក ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃក្រុមការងារគណបក្សស្រុក ក្រុមការងារគាំទ្រទាំង៩ ក្រុមការងារចុះមូលដ្ឋានឃុំទាំង១៦ និងភូមិទាំង២០៤ ព្រមទាំងសមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សស្រុក ឃុំ និងក្រុមការងារយុវជនគណបក្ស និង ស.ស.យ.ក នៅទីស្នាក់ការគណបក្សស្រុករមាសហែក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦។