dap-news.comថ្នាក់ដឹកនាំក្រសួងអធិការកិច្ច នាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ព្រមទាំងបច្ច័យ ប្រគេនចំពោះព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តទាំង៥៣ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
ខេត្តស្វាយរៀង៖ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំក្រសួងអធិការកិច្ច បាននាំយកទៀនចំណាំព្រះវស្សា និងទេយ្យទានជាច្រើនមុខ ព្រមទាំងបច្ច័យ ដែលជាសទ្ធាជ្រះថ្លារបស់ រដ្ឋមន្រ្តី និងលោកស្រី ប្រគេនចំពោះព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តទាំង៥៣ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ដែលពិធីនេះបានប្រព្រឹត្តទៅនៅបរិវេណវត្តដូង ស្ថិតក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦។