ទីភ្នាក់ងារចារកិច្ចន័រវែសលើកឡើងថា រុស្ស៊ីកំពុងតែមានប្រៀបផ្នែកកងទ័ព លើអ៊ុយក្រែន
សង្គ្រាមនៅអ៊ុយក្រែន ដែលរុស្ស៊ីបានបញ្ឆេះឡើង បានអូសបន្លាយជិត២ឆ្នាំហើយ នៅបាំងតែជាង១០ថ្ងៃទៀតប៉ុណ្ណោះ។ ផ្អែកតាមរបាយការណ៍ថ្មីមួយ របស់ទីភ្នាក់ងារចារកិច្ចន័រវែស គឺរុស្ស៊ីកំពុងតែឈានទៅមានប្រៀបលើអ៊ុយក្រែន។ ដើម្បីអាចសង្ឃឹមយកឈ្នះបាន គឺអ៊ុយក្រែនត្រូវការជាចាំបាច់ នូវជំនួយសព្វាវុធដ៏ច្រើនសន្ធឹក ពីបញ្ចឹមលោក។
