កម្ពុជា-ប្រេស៊ីល បើកទំព័រថ្មី ពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសមជាមួយលោកស្រី វីវៀន ឡូស សានម៉ាទីន (Vivian Loss Sanmartin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីលប្រចាំកម្ពុជា នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីពង្រឹងចំណងមិត្តភាព និង ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងប្រេស៊ីល ពិភាក្សាលទ្ធភាព នៃការពង្រឹង កិច្ចសហប្រតិបត្តិការ លើវិស័យការងារ សន្តិសុខសង្គម និងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ព្រមទាំងកំណត់វិស័យអាទិភាព និងយន្តការ ដែលអាចអនុវត្តបានសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលអនាគត។
