បទយកការណ៍៖ តស់ ទៅលេងខេត្តក្រចេះ ! ក្រចេះជាគោលដៅទេសចរណ៍ធម្មជាតិដ៏មនោរម្យមួយនៅកម្ពុជា
ខេត្តមួយដែលបច្ចុប្បន្នគេអាចធ្វើដំណើរទៅដល់តាមច្រកបីសំខាន់ ហើយត្រូវបានគេដឹងថា ជាដែនជម្រកសត្វផ្សោតទឹកសាបចុងក្រោយនៅតាមដងទន្លេមេគង្គនោះ គឺខេត្តក្រចេះ ដែលនៅក្នុងអំឡុងចុងសប្តាហ៍នេះបាននិងកំពុងតែរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល»។
