រដ្ឋមន្រ្តីក្រសួងរ៉ែអំពាវនាវដល់ពលរដ្ឋសូមកុំជ្រួលច្របល់ទិញប្រេងទុកនៅផ្ទះព្រោះខ្លាចបង្កការឆេះខណៈប្រេងនៅអាចផ្គត់ផ្គង់បាន
លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលបានអំពាវនាវដល់ពលរដ្ឋទាំងអស់ សូមកុំនាំគ្នាជ្រួលច្របល់ទិញប្រេងសាំងដាក់ក្នុងកានយកមកទុកនៅក្នុងផ្ទះ ព្រោះការធ្វើដូច្នេះអាចបង្កជាអគ្គិភ័យបាន ខណៈកម្ពុជានៅអាចផ្គត់ផ្គង់ប្រេងបាន។ លោកបានអំពាវនាវដូច្នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មីមួយខ្នង និងបរិក្ខានានា នៅ��
