កម្ពុជាច្រានចោលការលើកឡើងរបស់រដ្ឋមន្រ្តីការបរទេសថៃនិងប្រាប់ឱ្យឈប់បង្កើតលេសពន្យារពេលចរចា
កម្ពុជាបានច្រានចោល ចំពោះការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងការបរទេសថៃលោកសីហៈសក្តិ ភួងកេកែវដែលថា ការសម្រេចរបស់កម្ពុជាដើម្បីដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីិនីតិសមុទ្រ(UNCLOS) បានបិទទ្វារចំពោះការចរចាលើព្រំដែនគោក។ តាមរយៈសេចក្តីថ្លែងការណ៍នៅថ្ងៃអាទិត្យម្សិលមិញ ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា ព្រំដែនសមុទ្
