dap-news.comករណីរោងចក្រនីឌិច៖ ក្រសួងការងារចុះប្រកាសទូទាត់អត្ថប្រយោជន៍ស្របតាមច្បាប់ អត្ថប្រយោជន៍ស្ត្រីមានផ្ទៃពោះនិងនាំឱកាសការងារថ្មីរាប់ម៉ឺនកន្លែងជូនបងប្អូនកម្មករ
បន្ទាយមានជ័យ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែសីហា បានចុះជួបកម្មករនិយោជិតរបស់ក្រុមហ៊ុន NIDEC DIE-CASTING (CAMBODIA) CO., LTD. នៅខេត្តបន្ទាយមានជ័យ ដើម្បីប្រកាសអំពីការទូទាត់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍តាមច្បាប់សម្រាប់កម្មករនិយោជិត រួមទាំងគិតគូរពីអត្ថប្រយោជន៍ជូនបងប្អូនស្ត្រីមានផ្ទៃពោះផងដែរ ខណៈដែលក្រសួងក៏បាននាំយក ឱកាសការងារថ្មីពីរោងចក្រ និងសហគ្រាសផ្សេងៗទៅជូនកម្មករនៅទីតាំងរោងចក្រផ្ទាល់ផងដែរ។ នេះគឺជាការបញ្ជាក់ពីលោកស៊ុនមេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ។