កម្ពុជា មិនបានរកឃើញ ករណីជំងឺគ្រុនចាញ់ឆ្លងថ្មី
ភ្នំពេញ ៖ ក្រសួងសុខាភិបាល គូសបញ្ជាក់ថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦នេះ ប្រទេសកម្ពុជាមិនបានរកឃើញករណីជំងឺគ្រុនចាញ់ឆ្លងថ្មី ក្នុងស្រុកទេ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦បានឱ្យដឹងថា ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៦ ដែលប្រទេសកម្ពុជា មិនបានរកឃើញករណីជំងឺគ្រុនចាញ់ឆ្លងថ្មីនេះ បានន័យថា គ្រុនចាញ់បានថយចុះ១០០% និងពុំមានករណីស្លាប់ ដោយសារជំងឺគ្រុនចាញ់ ចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ន ។ សេចក្តីប្រកាសបន្តថា សព្វថ្ងៃ ប្រទេសកម្ពុជាកំពុងដំណើរការប្រព្រឹត្តទៅយ៉ាងសកម្មដ៏មានប្រសិទ្ធភាពក្នុងការតាមដាន និងរុករកករណីជំងឺគ្រុនចាញ់ តាមរយៈប្រព័ន្ធរបាយការណ៍រហ័សទាន់ពេលវេលា២៤ម៉ោង មាននៅគ្រប់បណ្តាភូមិសាស្ត្រ ក្នុងសហគមន៍ជាអ្នកស្ម័គ្រចិត្តព្យាបាលជំងឺគ្រុនចាញ់ភូមិ និងបណ្តាញសេវាសុខាភិបាល សាធារណៈ ដើម្បីឈានទៅការឆ្លើយតបរហ័ស ២៤ម៉ោង និងការទប់ស្កាត់ការកើតឡើងវិញ នៃជំងឺគ្រុនចាញ់ បានទាន់ពេលវេលា ។ ជាលទ្ធផលនៃប្រសិទ្ធភាពប្រព័ន្ធព័ត៌មានជំងឺគ្រុនចាញ់នេះ ជំងឺគ្រុនចាញ់ឆ្លងក្នុងស្រុកថ្មីនាឆ្នាំ២០២៦ ក៏កំពុងត្រូវបានរកឃើញថា មិនមានករណីជំងឺគ្រុនចាញ់សង្ស័យណាមួយលេចចេញ តាមបណ្តាព្រំដែនប្រទេសកម្ពុជានោះទេ ។ ដូច្នេះ ក្រសួងសុខាភិបាលលើកទឹកចិត្តដល់សាធារណជន ចូលរួមបង្ការជំងឺគ្រុនចាញ់ តាមរយៈការការពារខ្លួនកុំឱ្យមូសខាំ ត្រូវសម្រាន្តក្នុងមុងគ្រប់ពេល ស្វែងរកសេវាពិគ្រោះប្រឹក្សាយោបល់ ឬធ្វើតេស្តនិងព្យាបាលឱ្យបានទាន់ពេលវេលា ។ សូមបញ្ជាក់ថា ចាប់តាំងពីត្រីមាសទី៣ នៃឆ្នាំ២០២៥ រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាបានសម្រេចសមិទ្ធផលជាប្រវត្តិសាស្ត្រ ក្នុងការលុបបំបាត់ការចម្លងជំងឺ គ្រុនចាញ់ក្នុងស្រុក តាមរយៈការអនុវត្តផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១១-២០២៥ ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងត្រូវបានបន្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕ Related Items: ព័ត៌មានចុងក្រោយ 98 ព័ត៌មានអន្តរជាតិ តម្លៃប្រេងបានបន្តកើនឡើងបួនថ្ងៃជាប់គ្នា បន្ទាប់ពីរលកថ្មី នៃការវាយប្រហារ របស់សហរដ្ឋអាមេរិក ទៅលើមូលដ្ឋានយោធាអ៊ីរ៉ង់ បរទេស៖ តម្លៃប្រេងបានកើនឡើងជាថ្ងៃទីបួនជាប់គ្នានៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីរលកថ្មីនៃការវាយប្រហាររបស់សហរដ្ឋអាមេរិកទៅលើមូលដ្ឋានយោធាអ៊ីរ៉ង់ បានធ្វើឱ្យមានការភ័យខ្លាចជាថ្មីអំពីជម្លោះពេញទំហឹង និងការរំខានដល់ការផ្គត់ផ្គង់នៅក្នុងច្រកសមុទ្រ Hormuz។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ថា សហរដ្ឋអាមេរិកបានវាយប្រហារលើប្រព័ន្ធការពារឆ្នេរសមុទ្រ និងទីតាំងមីស៊ីលរបស់អ៊ីរ៉ង់កាលពីថ្ងៃពុធ បន្ទាប់ពីបានដាក់ការបិទផ្លូវទឹកឡើងវិញលើកំពង់ផែរបស់ប្រទេសនេះ ខណៈដែលអ៊ីរ៉ង់បានគំរាមកំហែងបិទការនាំចេញថាមពលក្នុងតំបន់បន្ថែមទៀត ដោយនិយាយថាខ្លួនកំពុងស្ថិតក្នុង “សង្គ្រាមដើម្បីការរស់រានមានជីវិត” ជាមួយអាមេរិក។ តម្លៃប្រេងឆៅប្រភេទ Brent Futures បានកើនឡើង... 103 ព័ត៌មានអន្តរជាតិ ប្រធានាធិបតីអ៊ុយក្រែន តែងតាំងប្រធានក្រុមហ៊ុន ថាមពលរដ្ឋ ជានាយករដ្ឋមន្ត្រីថ្មី គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានតែងតាំងលោក Sergii Koretskyi នាយកប្រតិបត្តិក្រុមហ៊ុនថាមពលរដ្ឋ Naftogaz របស់អ៊ុយក្រែន ឲ្យបម្រើការជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេស នេះបើយោងតាមការលើកឡើងរបស់ប្រធានសភាអ៊ុយក្រែនលោក Ruslan Stefanchuk ។ នៅក្នុងការបង្ហោះមួយនៅលើហ្វេសប៊ុក លោក Stefanchuk បានសរសេរថា សភាអ៊ុយក្រែន បានទទួលសំណើរបស់ប្រធានាធិបតីលើការតែងតាំងលោក... 128 ព័ត៌មានអន្តរជាតិ យោធាអាមេរិក បើកការបាញ់ប្រហារ ទៅលើនាវាដឹកប្រេង ដែលព្យាយាមរំលោភ ការបិទច្រកកំពង់ផែអ៊ីរ៉ង់ វ៉ាស៊ីនតោន៖ កងកម្លាំងអាមេរិក បានបាញ់មីស៊ីល និងបំផ្លាញនាវាដឹកប្រេង ដែលគ្មានផ្ទុកមួយគ្រឿង ដែលកំពុងព្យាយាមធ្វើដំណើរឆ្ពោះ ទៅកាន់កំពង់ផែអ៊ីរ៉ង់មួយកន្លែង នៅក្នុងឈូងសមុទ្រអារ៉ាប់ នេះបើយោង តាមបញ្ជាការកណ្តាលសហរដ្ឋអាមេរិក។ បញ្ជាការកណ្ដាលអាមេរិក បានឲ្យដឹងនៅក្នុងការបង្ហោះមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា នាវាពាណិជ្ជកម្ម ដែលត្រូវបានគេស្គាល់ថាជានាវា M/T Belma ដែលមានទង់ជាតិ Curacao «បានមិនអើពើនឹងការព្រមានជាច្រើនដង ខណៈដែលវាបានព្យាយាមរំលោភលើការបិទច្រករបស់សហរដ្ឋអាមេរិក» ប្រភពបានបន្ថែមថា យន្តហោះអាមេរិកមួយគ្រឿង... 163 Feature លោក ឃួន ផុនរតនៈ ចូលរួមពិធីតាំងពិព័រណ៍ដ្រូន ២០២៦ ភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង លោក ឃួន ផុនរតនៈ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ បានចូលរួមពិធីតាំងពិព័រណ៍ដ្រូន ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត Songdo ទីក្រុងអ៊ីនឆន់ ។ ពិព័រណ៍ដ្រូន ២០២៦ រៀបចំដោយក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃសាធារណរដ្ឋកូរ៉េ... 173 Feature ឧត្តមសេនីយ៍ឯក ហេង ធូ ៖ សិក្ខាកាម ក្នុងវគ្គបំប៉នជំនាញបើកបរ បញ្ជារថយន្ត និងគ្រឿងចក្រត្រូវយកចិត្តទុកដាក់ហ្វឹកហ្វឺន ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ហេង ធូ អគ្គនាយករងមជ្ឈមណ្ឌលជាតិ ទទួលបន្ទុកជំនាញគ្រប់គ្រងស្តង់ដារ សម្ភារ និងបច្ចេកទេស បានណែនាំឱ្យសិក្ខាកាម ដែលចូលរួមក្នុងវគ្គបំប៉នជំនាញបើកបរ បញ្ជា ប្រើប្រាស់ និងថែទាំរថយន្ត និងគ្រឿងចក្រត្រូវយកចិត្តទុកដាក់ក្នុងការហ្វឹកហ្វឺន ។ ការណែនាំរបស់លោកឧត្តមសេនីយ៍ឯក ហេង ធូ នេះ នាថ្ងៃទី១៦ ខែកក្កដា... អត្ថបទពេញនិយម 8.2K Feature ក្រោយរងសម្ពាធពីអតិថិជនរបស់ខ្លួន ហាងលក់ត្រីសាម៉ុនដ៏ល្បី យីហោ «ចរណៃ» ប្រកាសផ្អាកដំណើរការចាប់ពីថ្ងៃទី២២ ខែសីហាតទៅ ភ្នំពេញ៖ ក្រោយពីរងសម្ពាធពីអតិថិជនរបស់ខ្លួន ក្រោយបែកធ្លាយថា យកត្រី ត្រោត លក់លាយឡំជាមួយត្រីសាម៉ុន ក្នុងហាងរបស់ខ្លួន នៅពេលនេះ ហាងដ៏ល្បីយីហោ «ចរណៃ» បានប្រកាសផ្អាកដំណើរការចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦តទៅ ។... 5.4K ព័ត៌មានជាតិ ទាហានកម្ពុជា៤រូប បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតយោធា ពីរុស្ស៊ី ជំនាញការពារអាកាស ភ្នំពេញ៖ នាយទាហានកម្ពុជា ចំនួន ០៤រូប នៃបណ្ឌិត្យសភាយោធាការពារអាកាស កងនៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្សី ទីក្រុងស្មូឡិនស្ក៍ សហព័ន្ធរុស្ស៊ី បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតយោធា ដោយជោគជ័យរយៈពេល ០៦ឆ្នាំ។ បើតាមសមាគមអតីតនិស្សិតកម្ពុជាពីសូវៀតនិងរុស្ស៊ី បានឱ្យដឹងថា នាយទាហានកម្ពុជា... 3.5K ព័ត៌មានអន្តរជាតិ កប៉ាល់ដឹកប្រេង ត្រូវបានវាយប្រហារជាថ្មី នៅច្រកសមុទ្រ Hormuz ខណៈដែលអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក វាយប្រហារគ្នាទៅវិញទៅមក កំពុងតានតឹងខ្លាំងបំផុត ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាព បរទេស៖ ទីភ្នាក់ងារសន្តិសុខ ដែនសមុទ្រ របស់ចក្រភពអង់គ្លេសបាននិយាយថា កប៉ាល់ដឹកប្រេងមួយគ្រឿង ត្រូវបានវាយប្រហារដោយគ្រាប់ផ្លោង នៅក្នុងច្រកសមុទ្រ Hormuz នៅថ្ងៃសៅរ៍ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបើកការវាយប្រហារជាបន្តបន្ទាប់ ដែលជាការកើនឡើងភាពតានតឹងដ៏អាក្រក់បំផុត ចាប់តាំងពីសហរដ្ឋអាមេរិក... 3.2K ព័ត៌មានអន្តរជាតិ អ៊ុយក្រែន វាយប្រហាររោងចក្រ ចម្រាញ់ប្រេងចំនួន ២ នៅក្នុងប្រទេសរុស្ស៊ី គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡនស្គី បានឧ្យដឹងថា កងកម្លាំងអ៊ុយក្រែន បានធ្វើការវាយប្រហារពេញមួយយប់ លើរោងចក្រចម្រាញ់ប្រេងចំនួន ២ នៅក្នុងប្រទេសរុស្ស៊ី។ នៅក្នុងការបង្ហោះមួយនៅលើ X លោក... 3.2K ព័ត៌មានអន្តរជាតិ ទីក្រុងប៉េកាំង កំពុងស៊ើបអង្កេតករណីធ្លាក់យន្តហោះ ធុនស្រាលដ៏កម្រមួយ ដែលបានសម្លាប់អ្នកបើកយន្តហោះ និងរបួស ១៣ នាក់ បរទេស៖ យន្តហោះធុនស្រាលមួយគ្រឿងបានធ្លាក់បុកអគារកម្ពស់ខ្ពស់បំផុតរបស់ទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃសុក្រ ដោយបានសម្លាប់អ្នកបើកយន្តហោះ និងធ្វើឱ្យមនុស្ស ១៣ នាក់ផ្សេងទៀតដែលមិននៅលើយន្តហោះរងរបួស។ នេះបើយោងតាមការលើកឡើង របស់រដ្ឋាភិបាលមូលដ្ឋាន បន្ទាប់ពីគ្រោះថ្នាក់មិនធម្មតានេះសម្រាប់រដ្ឋធានីចិន ជាកន្លែងដែលដែនអាកាសត្រូវ បានរឹតត្បិតយ៉ាងខ្លាំង។ យោងតាមសារព័ត៌មាន... 3.0K Feature អាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់ខ្លួន ម្ចាស់ហាងសាឡនម្នាក់ បញ្ជូនទៅកាន់តុលាការ ពាក់ព័ន្ធករណីប្រើហិង្សានិងគម្រាមកំហែង លើស្រ្តីជាអ្នកអនាម័យ បន្ទាយមានជ័យ៖ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានចាប់ខ្លួននារីម្នាក់ ដែលជាម្ចាស់ហាង «កាកាសាឡន» បញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ករណីប្រើហិង្សាលើស្រ្តី ជាអ្នកអនាម័យម្នាក់ នៅក្រុងប៉ោយប៉ែត។ បើយោងតាមរបាយការណ៍ បានឱ្យដឹងថា... 2.6K Feature របាយការណ៍នៅក្នុងនៅក្នុងសន្និសីទយោធា-នយោបាយជាតិរបស់វៀតណាមថា យោធាបានរក្សាការត្រៀមខ្លួនប្រយុទ្ធយ៉ាងតឹងរ៉ឹង បរទេស៖ ការដោះស្រាយបញ្ហាប្រឈមសន្តិសុខទាមទារឱ្យមានគោលការណ៍រឹងមាំ យុទ្ធសាស្ត្របត់បែន មូលដ្ឋានច្បាប់រឹងមាំ និងការប្រុងប្រយ័ត្នចំពោះអន្ទាក់កើនឡើង, នេះបើតាមនាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញ ហ៊ុង ខណៈពេលដែលយោធាបានពិនិត្យឡើងវិញនូវការអនុវត្តរបស់ខ្លួនសម្រាប់ឆមាសទីមួយនៃឆ្នាំ ២០២៦ និងកំណត់អាទិភាពការពារជាតិសម្រាប់រយៈពេលដែលនៅសល់នៃឆ្នាំនេះ។ យោងតាមសារព័ត៌មាន... 2.4K Feature រដ្ឋបាលខណ្ឌទួលគោក ចេញសេចក្តីប្រកាសព័ត៌មានបដិសេធ និងទាត់ចោលការផ្សាយបំភ្លៃការពិតរបស់ម្ចាស់ទីតាំងលក់ថ្មមួយកន្លែង ដែលវាយប្រហារលើការងាររៀបចំសណ្តាប់ធ្នាប់ ភ្នំពេញ៖ រដ្ឋបាលខណ្ឌទួលគោក នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ នេះ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយ បដិសេធ និងទាត់ចោលទាំងស្រុងនូវការផ្សព្វផ្សាយព័ត៌មានមិនពិតនៅលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) ពាក់ព័ន្ធនឹងការចុះអនុវត្តច្បាប់រៀបចំសណ្តាប់ធ្នាប់លើរថយន្តដឹកដុំថ្មមួយគ្រឿង នៅតាមបណ្តោយផ្លូវលេខ២៧២ ក្នុងសង្កាត់ផ្សារដេប៉ូទី៣។ យោងតាមសេចក្តីប្រកាសព័ត៌មាន... ស្ថានទូតអាមេរិកប្រចាំកម្ពុជា ជ្រើសរើសយកផ្លូវថ្មើរជើងចតុមុខ រៀបចំពិធីអបអរសាទរ រំលឹកខួបលើកទី ២៥០ នៃទិវាឯករាជ្យជាតិ ការប្រកួតរ៉ូបូតថ្នាក់ជាតិ លើកទី១៣ មានលក្ខណៈពិសេស ដោយមានបញ្ចូលមុខងារ AI និង Algorithms ដែលបង្ហាញពីសមត្ថភាពខ្ពស់របស់យុវជនកម្ពុជា To Top
