ឃាត់ខ្លួនបានភ្លាមៗ ចំពោះជនជាប់ឃុំ ជាជនជាតិចិន ៥នាក់ ប៉ុនប៉ងលួចរត់គេចខ្លួន ចេញពីពន្ធនាគារ PJ
ភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ជនជាប់ឃុំចំនួន ៥នាក់ ជនជាតិចិន បានធ្វើសកម្មភាពប៉ុនប៉ងលួចរត់គេចខ្លួន ចេញពីពន្ធនាគាររាជធានីភ្នំពេញ (PJ) ប៉ុន្តែត្រូវបានកម្លាំងអនុរក្សពន្ធនាគារឃាត់ខ្លួនបានភ្លាមៗ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានពន្ធនាគារ។
