ស្រ្តីមានផ្ទៃពោះនិងកុមារនៃគ្រួសារភៀសសឹកនិងគ្រួសារកងទ័ពទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប
មូលនិធិគន្ធបុប្ផាកម្ពុជាបានឱ្យដឹងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ថា ស្រ្តីមានផ្ទៃពោះ និងកុមារនៃគ្រួសារជនភៀសសឹក និងគ្រួសារវីរកងទ័ពកម្ពុជា បាននិងកំពុងទទួលបានការថែទាំ និងយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប។ ដោយគិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នេះ ស្រ្តីមានផ្ទៃពោះ និងកុមារ មកពីគ្រួសារកំពុងភៀសសឹក ពីការឈ្លានពានរបស់ប្រទេសថៃ
