អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ការផ្គត់ផ្គង់ សាច់ក្រណាត់ឯកសណ្ឋាន និងស្លាកឈ្មោះ ជូន និយោជិតកម្មករ (ជាងចេញក្រៅ និងជាងរោងជាង) នៃ អគ្គិសនីកម្ពុជា សម្រាប់ឆ្នាំ២០២៥ (ភ្នំពេញនិងអគ្គិសនីខេត្តចំនួន ១៥)
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តា ក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ជាសាធារណៈដើម្បី ផ្គត់ផ្គង់ សាច់ក្រណាត់ឯកសណ្ឋាន និងស្លាកឈ្មោះ ជូន និយោជិតកម្មករ (ជាងចេញក្រៅនិងជាងរោង ជាង) នៃ អគ្គិសនី កម្ពុជា សម្រាប់ឆ្នាំ២០២៥ (ភ្នំពេញនិងអគ្គិសនីខេត្តចំនួន ១៥)។
